ទូរគីវាយប្រហារជនជាតិ Kurd នៅប្រទេសស៊ីរី៖ ការធ្វើដង្ហែក្បួនប្រឆាំងជំទាស់នៅទូទាំងទ្វីបអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ១២ ខែតុលា ប្រជាជនរាប់ពាន់នាក់បានចូលរួមក្នុងការធ្វើដង្ហែ ក្បួននៅតាមប្រទេសអឺរ៉ុបជាច្រើន ដើម្បីប្រឆាំងជំទាស់នឹងយុទ្ធនាការយោធារបស់ប្រទេសទួរគី ដែលសំដៅទៅលើជនជាតិ Kurd នៅប្រទេសស៊ីរី។
ទូរគីវាយប្រហារជនជាតិ Kurd នៅប្រទេសស៊ីរី៖ ការធ្វើដង្ហែក្បួនប្រឆាំងជំទាស់នៅទូទាំងទ្វីបអឺរ៉ុប - ảnh 1 ទិដ្ឋភាពនៃការធ្វើដង្ហែក្បូននៅទីក្រុងបា៉រីស (រូបថត៖ TTXVN)

នៅទីក្រុងប៉ារីស ប្រទេសបារាំង អ្នករៀបចំក្បូនដង្ហែនេះបានឲ្យដឹងថាមានមនុស្សជាង ២ ម៉ឺននាក់បានចូលរួមក្នុងការធ្វើដង្ហែក្បួនបន្ទាប់ពីប្រទេសទួរគីបានបង្កើនអនុវត្តយុទ្ធនាការយោធារបស់ខ្លួនសំដៅទៅលើទីរួមខេត្តនានានៅភាគឦសាននៃប្រទេសស៊ីរី ដែលបច្ចុប្បន្នត្រូវបានកងកម្លាំងជនជាតិ Kurd គ្រប់គ្រង។ ក៏ប៉ុន្តែ      ប៉ូលីសទីក្រុងប៉ារីស បានប៉ាន់ស្មានថាមានតែមនុស្សប្រមាណ ៤០០០ នាក់ប៉ុណ្ណោះដែលបានចូលរួមក្នុងការធ្វើដង្ហែក្បួននេះ។ ការធ្វើដង្ហែក្បួនស្រដៀងគ្នានេះក៏បានធ្វើឡើងនៅក្នុងទីក្រុងធំៗជាច្រើនទៀតរបស់បារាំង ដូចជា Marseille, Bordeaux, Lille, Grenoble និង Strasbourg ដែលជាកន្លែងដាក់        ទីស្នា ក់ការរបស់សភាអឺរ៉ុប (EP)។ នៅឯទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ១២ ខែតុលា មានមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើការងង្ហែក្បូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ