ទួរគីវាយប្រហារជនជាតិឃឺដនៅស៊ីរី៖ បណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់

(VOVWORLD) - ការវាយប្រហាររបស់ទួរគីទៅលើកងកម្លាំងជនជាតិឃឺដនៅភាគខាងជើងប្រទេសស៊ីរីបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់រាប់សិបនាក់ត្រូវស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ត្រូវទៀតត្រូវជម្លៀសខ្លួនចេញ។
ទួរគីវាយប្រហារជនជាតិឃឺដនៅស៊ីរី៖ បណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ - ảnh 1 ទួរគីវាយប្រហារជនជាតិឃឺដនៅស៊ីរី  (រូបថត៖ vnanet.vn)

យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា នាថ្ងៃទី ១០ ខែតុលា យន្តហោះចម្បាំងរបស់ទួរគីបានធ្វើការវាយប្រហារតាមអាកាសថ្មី។ ការប៉ះទង្គិចគ្នាបានប្រព្រឹត្តិទៅនៅទីកន្លែងមួយចំនួន ដែលភាគច្រើនគឺនៅ Ras Al-Ain Abyad ដែលជាទីរួមស្រុកមួយ ក្រោមការគ្រប់គ្រងរបស់ជនឃឺដ។ ការប៉ះទង្គិចគ្នាក៏បានកើតឡើងនៅទីរួមស្រុក Tal Ras Al-Ain ដែលជាទី ទីរួមស្រុកផ្សេងមួយទៀត នៅភាគឦសានប្រទេសស៊ីរី ដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)។ ទីរួមស្រុកទាំងពីរនេះ  ភាគច្រើនគឺជាកុលសម្ព័ន្ធអារ៉ាប់ ដែលជាគោលដៅដ៏សំខាន់ក្នុងយុទ្ធនាការយោធារបស់ប្រទេសទួរគី ដើម្បីបណ្តេញកងកម្លាំងជនជាតិ ឃឺដនៅគ្រប់គ្រងតំបន់នោះ ហើយទីក្រុងអង់ការ៉ាអះអាងថាខ្លួនចង់ បង្កើតរបស់ដែលហៅថា  “តំបន់សុវត្ថិភាព”។

យោងតាមព័ត៌មានរបស់ SOHR បានឲ្យដឹងថា នាបច្ចុប្បន្ននេះ មានខ្មាន់កាំភ្លើង យ៉ាងហោចណាស់ ២៩ នាក់ និងជនស៊ីវិលចំនួន ១០ នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ចាប់តាំងពីប្រទេសទួរគីបានចាប់ផ្តើមវាយប្រហារទៅលើជនជាតិឃឺដនៅក្នុងប្រទេសស៊ីរី។ ជាមួយគ្នានេះក្រសួងការពារជាតិទួរគីបានឲ្យដឹងថា មានខ្មាន់កាំភ្លើងជនជាតិឃឺដ ចំនួន ២២៨ នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត។  យោងតាមគណៈកម្មាធិការសង្គ្រោះអន្តរជាតិបានឲ្យដឹងថា មានប្រជាជនស៊ីរីចំនួន ៦៤.០០០ នាក់ត្រូវបានជម្លៀសខ្លួនចេញ។

ប្រតិកម្មចំពោះការវាយប្រហារនេះ ជនជាតិឃឺដនៅស៊ីរីបាន អំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ចាត់វិធានការជាក់ស្តែងដើម្បីដាក់ទណ្ឌកម្មលើទួរគី។

ក្នុងពេលនោះ ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានបដិសេធយ៉ាងខ្លាំងក្លាចំពោះការរិះគន់របស់សហគមន៍អន្តរជាតិចំពោះយុទ្ធនាការយោធារបស់ប្រទេសនេះទៅលើកំលាំងជនជាតិឃឺដនៅភាគ ឦសាននៃប្រទេសស៊ីរី។

នាថ្ងៃទី ១០ ខែតុលានៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីប្រតិបត្តិការយោធារបស់ទួរគីនៅភាគ ឦសាន នៃប្រទេសស៊ីរី។ បន្ទាប់ពីកិច្ចពិភាក្សាបានបញ្ចប់នោះ បណ្តាប្រទេសអឺរ៉ុបចំនួន ៥ នៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺ៖ បារាំង អាល្លឺម៉ង់ អង់គ្លេស បែលហ្ស៊ិក និងប៉ូឡូញបានអំពាវនាវ ឲ្យទួរគីបញ្ឈប់យុទ្ធនាការវាយប្រហារលើកងកម្លាំងជនជាតិ ឃឺដនៅប្រទេសស៊ីរី។

នាថ្ងៃដដែលអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យបន្ធូរស្រាលជម្លោះនៅស៊ីរីផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ