ទួរគីអំពាវនាវឱ្ យអ.ស.ប ធ្វើការស៊ើបអង្កេតករណីឃាតកម្មអ្នកសារព័ត៌មាន J.Kashoggi

(VOVWORLD) - សារព័ត៌មានក្នុងតំបន់កាលពីថ្ងៃទី ៨ ខែកុម្ភៈ បានដកស្រង់ពាក្យសម្តីរបស់រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu អំពីការអំពាវនាវឱ្យអ.ស.ប ធ្វើការស៊ើបអង្កេតជាផ្លូវការចំពោះករណីស្លាប់របស់អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត លោក Jamal Khashoggi ។
ទួរគីអំពាវនាវឱ្ យអ.ស.ប ធ្វើការស៊ើបអង្កេតករណីឃាតកម្មអ្នកសារព័ត៌មាន J.Kashoggi - ảnh 1 អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត លោក Jamal Khashoggi 

ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាននៅខេត្ត Antalya ភាគខាងត្បូង រដ្ឋមន្ត្រីការបរទេសទួរគី លោក Cavusoglu បានលើកច្បាស់ថា ភស្តុតាងដែលប្រមូលបានគឺមានសារៈសំខាន់ណាស់ ប៉ុន្ដែ អ.ស.ប ត្រូវការស៊ើបអង្កេតចំពោះករណីនេះជាផ្លូវការ។ គួរបញ្ជាក់ថា មុននោះអ្នករាយការណ៍ពិសេសរបស់ អ.ស.ប ទទួលបន្ទុកស៊ើបអង្កេតករណីឃាតកម្មអ្នកកាសែត Khashoggi នៅទួរគី លោកស្រី Agnes Callamard បានអះអាងថា រាល់ភស្តុតាងដែលប្រមូលបញ្ជាក់ថាមន្ត្រីរដ្ឋអំណាចអារ៉ាប់ប៊ីសាអូឌីតបានរៀបចំផែនការទុកជាមុន ហើយអនុវត្តការឃាតពោលខាងនេះ៕

ក្នុងថ្ងៃដដែលនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោក Mike Pompeo បានរាយការណ៍ជូនរដ្ឋសភាអាមេរិកស្តីអំពីព័ត៌មានថ្មីៗបំផុតដែលពាក់ព័ន្ធនឹងករណីធ្វើឃាតអ្នកកាសែត Khashoggi រួចហើយ ក៏ប៉ុន្តែមន្ត្រីរូបនេះមិនបង្ហើបជាលំអិតអំពីខ្លឹមសារនៃរបាយការណ៍នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ