ទីលាន Nghinh Phong បានឈ្នះពានរង្វាន់ទេសភាពទីក្រុងនៃតំបន់អាស៊ី

(VOVWORLD) - ទីលានប៉ម Nghinh Phong   ស្ថិតនៅលើឆ្នេរនៃទីក្រុង Tuy Hoa ខេត្ត Phu Yen ត្រូវគណៈចាត់តាំងពានរង្វាន់ទេសភាពទីក្រុងនៃតំបន់អាស៊ីឆ្នាំ  ២០២៣ ប្រគល់ពានរង្វាន់ទេសភាពទីក្រុងនៃតំបន់អាស៊ី ឆ្នាំ ២០២៣ នាថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុង Busan ប្រទេស កូរ៉េខាងត្បូង។ សំណង់នេះ គឺជាតំណាងតែមួយគត់របស់អាស៊ីអាគ្នេយ៍ទទួលបានការលើកតម្កើងក្នុងឆ្នាំ ២០២៣ នេះ។

ទីលាន Nghinh Phong បានឈ្នះពានរង្វាន់ទេសភាពទីក្រុងនៃតំបន់អាស៊ី - ảnh 1ទីលានប៉ម Nghinh Phong   ស្ថិតនៅលើឆ្នេរនៃទីក្រុង Tuy Hoa ខេត្ត Phu Yen

ទីលាន Nghinh Phong ត្រូវបានក្រុមប្រឹក្សាជំនាញវាយតម្លៃខ្ពស់សម្រាប់ លំហសហគមន៍របស់ខ្លួនដែលផ្សាភ្ជាប់ប្រជាជន និងគំនិតសាងសង់ដែលអាចបត់ បែនបាន ដោយសម្របខ្លួនទៅនឹងលក្ខខណ្ឌអាកាសធាតុសមុទ្រដ៏អាក្រក់។ គម្រោងនេះត្រូវបានសាង សង់ឡើងពីគំនិតរបស់ក្រុមហ៊ុនស្ថាបត្យកម្ម Huni (ប្រទេសបារាំង) ដោយមានការបំផុសគំនិតពីសសរថ្មរាងប្រាំជ្រុងតែមួយគត់នៃទេសភាពថ្មប៉ប្រះទឹក Da Dia ដ៏ល្បីល្បាញ និងរឿងព្រេងនិទាន  "ពងមួយរយញាស់កូនមួយរយ" បង្ហាញតាមរយៈភាសាស្ថាបត្យកម្មនៃប៉មភ្លោះ និងដុំថ្មជង់ចំនួន ៥០ ដំ។ ដោយសារតែភាសាស្ថាបត្យកម្មដ៏មានអត្ថន័យ និងរូបភាពប្រចាំតំបន់ គម្រោងនេះមានលក្ខណៈជិតស្និទ្ធផង និងមានតម្លៃវប្បធម៌ និងសិល្បៈខ្ពស់ផង។

ពានរង្វាន់ ទេសភាពទីក្រុងនៃអាស៊ី (ATA) គឺជាពានរង្វាន់អន្តរជាតិបង្កើតឡើងតាំងពីឆ្នាំ ២០១០។ រហូតមកដល់ពេលនេះ មានគម្រោងចំនួន ១៦៦ នៅក្នុងតំបន់ទីក្រុងចំនួន ១២២ នៃប្រទេសចំនួន ១៦ ត្រូវបានតែងតាំង។ មូលដ្ឋាននានាក្នុងប្រទេសវៀតណាមដែលបានចូលរួម និងឈ្នះរង្វាន់រួមមានៈ ផ្សារបណ្តែតទឹក Can Tho, ទីក្រុងបុរាណ Hoi An, តំបន់ទីក្រុង Da Nang, វិថីផ្ទាំងគំនូរហាណូយ, ទីលាន Nguyen Tat Thanh - Tuyen Quang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ