ទីលានលេងកំសាន្តថ្មីសម្រាប់និស្សិតវៀតណាមនៅអូស្ត្រាលី

(VOVWORLD) -UAVS នឹងខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យកម្មវិធីនេះក្លាយទៅជាព្រឹត្តិការណ៍ជាប្រចាំឆ្នាំ ដើម្បីបរៀបចំជំនួបសំណេះសំណាល និងតភ្ជាប់រវាងនិស្សិតវៀតណាមប្រចាំនៅអូស្ត្រាលី។
ទីលានលេងកំសាន្តថ្មីសម្រាប់និស្សិតវៀតណាមនៅអូស្ត្រាលី - ảnh 1សហគមន៍និស្សិតវៀតណាមប្រចាំនៅអូស្ត្រាលី 

ដោយគោលបំណងបង្កើតទីលានលេងកំសាន្តថ្មី ដើម្បីតភ្ជាប់សហគមន៍និស្សិតវៀតណាមប្រចាំនៅអូស្ត្រាលីនោះ នាយប់ថ្ងៃទី ២៩ មិថុនាសមាគមនិស្សិតវៀតណាមប្រចាំនៅរដ្ឋ New South Wales  (UAVS ) បានរៀប ចំមហាស្រពតូរន្ត្រី "Gala Night -  The Intro" ដែលពោរពេញទៅដោយលក្ខណៈយុវវ័យវៀតណាមនៅប្រទេសអូស្ត្រាលី។ កម្មវិធីនេះមានឈុតសម្ដែងចំនួន ១២ របស់និស្សិតវៀតណាមនៅមហាវិទ្យាល័យចំនួន ៦ និងសាលាវិទ្យាល័យជួមុខនៅ អូស្ត្រាលី។

ថ្លែងមតិមុននឹងប្រព្រឹត្តិទៅកម្មវិធីនេះ លោក Nguyen Phuc Binh ប្រធាន UAVS បានឲ្យដឹងថា៖ UAVS នឹងខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យកម្មវិធីនេះក្លាយទៅជាព្រឹត្តិការណ៍ជាប្រចាំឆ្នាំ ដើម្បីបរៀបចំជំនួបសំណេះសំណាល និងតភ្ជាប់រវាងនិស្សិតវៀតណាមប្រចាំនៅអូស្ត្រាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ