ទិវាជាតិវៀតណាមនៅEXPO Milan 2015
 |
សម្តែងសិល្បៈក្នុងទិវាជាតិវៀតណាម EXPO Milan 2015 |
(VOVworld)- ទិវាជាតិវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី១៧តុលា នៅ មជ្ឈមណ្ឌល
តាំងពិព័រណ៍ពិភពលោក EXPO 2015 នៅក្រុង Milan ភាគខាង ជើងប្រទេសអ៊ីតាលី។ ចាប់ផ្តើមព្រឹត្តិការដ៏សែនសំខាន់នេះគឺពិធីបង្ហូតទង់ជាតិ វៀតណាម។ រដ្ឋមន្ត្រីក្រសួង
វប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Hoang Tuan Anh និងឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅអ៊ីតាលីលោក Cao Chinh Thien បានអញ្ជើញចូលរួមពិធីនេះ។
ថ្លែងមតិក្នុងពិធី លោកស្រី Barbara Degani អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានអ៊ីតាលី
បានសង្កត់ធ្ងន់ថា តាមរយៈព្រឹត្តិការនេះ មិត្តភក្តិអន្តរជាតិនឹងយល់បន្ថែមអំពីវៀត ណាមមួយពោរពេញទៅដោយអត្តសញ្ញាណជាតិ និងសម្តែងក្តីសង្ឃឹមថា វៀត ណាមនឹងបន្តរួមចំណែកយ៉ាងសកម្មថែមទៀតចំពោះការអភិវឌ្ឍន៍របស់ពិភព
លោក។ រីឯខ្លួនវិញ លោក Hoang Tuan Anh បានអះអាងថា វៀតណាមចូលរួម ការតាំងពិព័រណ៍លើកនេះ ដោយគោលគំនិតស្ថាប័ត្យកម្ម “ទឹកនិងផ្លាឈូក” ដែល មានចរិតលក្ខណៈទំនើបផង និងអត្តសញ្ញាវប្បធម៌ជាតិផងដែរ៕