ទិវាបុណ្យ ទីក្រុងហូជីមិញ-អភិវឌ្ឍន៍និងសមាហរណកម្មឆ្នាំ២០១៥



ទិវាបុណ្យ ទីក្រុងហូជីមិញ-អភិវឌ្ឍន៍និងសមាហរណកម្មឆ្នាំ២០១៥ - ảnh 1
ទិវាបុណ្យ ទីក្រុងហូជីមិញ-អភិវឌ្ឍន៍និងសមាហរណកម្មឆ្នាំ២០១៥ (VNP)


Vovworld-ទិវាបុណ្យ ទីក្រុងហូជីមិញ-អភិវឌ្ឍន៍និងសមាហរណកម្មឆ្នាំ២០១៥
បានបើកនាថ្ងៃទី១០កញ្ញានៅសួនឧទ្យានទី២៣កញ្ញា។ ថ្លែងមតិនៅពិធីបើកលោក
Hua Ngoc Thuan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា
ពិធីបុណ្យជាឱកាសដើម្បីមិត្តភក្តិអន្តរជាតិជួបប្រាស្រ័យស្វែងយល់និង
សមាហរណកម្មជីវភាពខាងវប្បធម៍របស់ទីក្រុង បង្កលក្ខណៈសំរាប់បណ្ដាប្រទេស
ឧទ្ទេសនាមនិងផ្សព្វផ្សាយភាពវិសេសវិសាលអំពីវប្បធម៍អត្តសញ្ញាណនៃប្រទេស
ខ្លួនចំពោះប្រជាជនទីក្រុង។ 
ពិធីបុណ្យបានប្រព្រឹត្តទៅដល់ថ្ងៃទី១៣កញ្ញាដោយមានសកម្មភាពជាច្រើនទាក់
ទាញភ្ញៀវទស្សនាក្នុងនិងក្រៅប្រទេសដូចជាពិព័ណ៌ សកម្មភាពកិច្ចការបរទេសរបស់
ទីក្រុងហូជីមិញ-អភិវឌ្ឍន៍និងសមាហរណកម្ម តាំងបង្ហាញសម្លៀកបំពាក់ប្រពៃណី
បណ្ដាដំបន់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ