ទិវាបុណ្យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ Quang Nam លើកទី៤៖ រីកសាយភាយសេចក្តី ប្រាថ្នាសហគ្រិនភាពជាតិ

(VOVWORLD) - ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា នៅទីក្រុង Tam Ky គណៈកម្មាធិការ ប្រជាជនខេត្ត Quang Nam បានរៀបចំទិវាបុណ្យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ Quang Nam លើកទី ៤ - TechFest Quang Nam ឆ្នាំ ២០២៣ ក្រោមប្រធានបទ “រីកសាយ ភាយសេចក្តីប្រាថ្នាសហគ្រិនភាពជាតិ”។ 

ទិវាបុណ្យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ Quang Nam លើកទី៤៖ រីកសាយភាយសេចក្តី ប្រាថ្នាសហគ្រិនភាពជាតិ - ảnh 1ផលិតផលដែលត្រូវបានតាំងបង្ហាញនៅព្រឹត្តិការណ៍។ (រូបថត៖ VOV)
TechFest Quang Nam ២០២៣ មានសកម្ម ភាព និងព្រឹត្តិការណ៍ថ្នាក់ជាតិនិងអន្តរជាតិ ចំនួន ៩ សំដៅបញ្ជាក់ពីឋានៈ និងតួនាទី របស់ ខេត្ត Quang Nam និងប្រទេសជាតិទាំងមូលក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ ផ្តើមអាជីវកម្ម។ TechFest Quang Nam ២០២៣ បានទាក់ទាញស្តង់ទំនិញជិត ៣០០ ស្តង់ ដែលឧទ្ទេសនាមពីគំនិត ផលិតផលចាប់ផ្តើមអាជីវកម្ម និងផលិតផល OCOP ជិត ១០០០។
ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍នេះ ក៏មានសិក្ខាសាលា វេទិការ និងសន្និសិទ ខ្នាតធំ និងឯកទេសជាច្រើន ស្តីពីសមាសភាគនានានៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើម អាជីវកម្ម ដោយមានការចូលរួមពីអង្គការគាំទ្រការចាប់ផ្តើមអាជីវកម្មថ្នាក់មជ្ឈិម ខេត្តក្រុងក្នុងស្រុក អ្នកជំនាញ ទីប្រឹក្សាជួរមុខក្នុងស្រុកនិងអន្តរជាតិក្នុងវិស័យចាប់ផ្ដើម អាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ