“ទិវាបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូល” បានប្រារព្ធឡើងយ៉ាងផុសផុលតាមតំបន់នានាទូទាំងប្រទេស

(VOVWORLD) -  នាថ្ងៃទី១០ខែវិច្ឆិកា អនុប្រធានអចិ ន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានរួមជាមួយប្រជាជនឃុំ Ba Vi ស្រុក Ba Vi នៃទីក្រុងហាណូយ អញ្ជើញចូលរួម ទិវាមហាសាមគ្គីភាពជនជាតិទាំងមូល ឆ្នាំ២០១៨ ក្នុងឱកាសគម្រប់ខួប លើកទី៨៨  នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ខែវិច្ឆិកា១៩៣០ - ថ្ងៃទី១៨ខែ វិច្ឆិកា ២០១៨) ។ 

“ទិវាបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូល” បានប្រារព្ធឡើងយ៉ាងផុសផុលតាមតំបន់នានាទូទាំងប្រទេស - ảnh 1 “ទិវាបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូល” បានប្រារព្ធឡើងយ៉ាងផុសផុលតាមតំបន់នានាទូទាំងប្រទេស

សម្តែងនូវភាពសប្បាយរីករាយដែលបានចូលរួមក្នុងពិធីបុណ្យនេះ អនុប្រធានរដ្ឋ សភា លោកស្រី Tong Thi Phong  បានអះអាងថា ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ជាឱកាសមួយ សម្រាប់ពលរដ្ឋម្នាក់ៗ រំលឹកឡើងវិញ នូវភាពអង់អាចក្លាហានរបស់ប្រទេសជាតិនិងប្រមូលផ្តុំសាមគ្គីភាពព្រមទាំងរួមចំណែកក្នុងការបំផុសរាល់ចលនាជាក់ស្តែងក៏ដូចជា រួមចំណែកកសាងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាននិងសុភមង្គល។

នាថ្ងៃដ៏ដែលនោះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីបុណ្យនេះនៅសង្កាត់ Binh Quoi A ខ័ណ្ឌ Binh Chuan ទីរួមខេត្ត  Thuan An ខេត្ត Binh Duong ។ ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh  បានសង្កត់ធ្ងន់ថា៖ “ដើម្បីអនុវត្តប្រកបដោយជោកជ័យនូវរាល់ខ្លឹមសារនៃចលនានេះ ជាដំបូងត្រូវពង្រីកនូវតួនាទីរបស់គណៈកម្មាធិការបក្ស។ លើសពីនេះទៅទៀត ត្រូវនិយាយដល់តួនាទីដ៏អស្ចារ្យរបស់សមមិត្តដែលចូលនិវត្តន៍ អតីតយុទ្ធជននិងជនចាស់ជរា។ នេះគឺជាកន្លែងដែលរដ្ឋាភិបាលនិងក្មេងជំនាន់ក្រោយត្រូវបានគេរំពឹងថានឹងស្ថាបនារដ្ឋាភិបាលមូលដ្ឋាន ដើម្បីបន្តប្រពៃណីដែលបុព្វបុរសបានបន្សល់ទុកឲ្យមក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ