ទិវាបុណ្យវប្បធម៌បណ្តាជនជាតិនៅភាគខាងឦសានវៀតណាមត្រូវបានបើកជាផ្លូវការ

(VOVWORLD) - នាយប់ថ្ងៃទី២ ខែវិច្ឆិកា នៅទីក្រុង Vinh Yen (ភាគខាងជើងវៀតណាម) ក្រសួងវប្បធម៍ កីឡានិងទេសចរណ៍វៀតណាមបានសហការជាមួយខេត្ត Vinh Phuc បើក "ទិវាបុណ្យវប្បធម៍បណ្តាខេត្តភាគឦសានវៀតណាម" លើក១០។
ទិវាបុណ្យវប្បធម៌បណ្តាជនជាតិនៅភាគខាងឦសានវៀតណាមត្រូវបានបើកជាផ្លូវការ - ảnh 1ទិដ្ឋភាពនៃសន្និសីតសារព័ត៌មានស្តីពីការរៀបចំទិវាបុណ្យវប្បធម៌បណ្តាជនជាតិនៅភាគឦសានវៀតណាម

សកម្មភាពវប្បធម៌ សិល្បៈសាធារណជន កីឡាប្រពៃណីនិងល្បែងប្រជាប្រិយនៃបណ្តាជនរួមជាតិនៅតំបន់ភាគឦសានវៀតណាម ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះផងដែរ។ ប្រធានផ្នែកគ្រប់គ្រងវប្បធម៌ នៃមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Thai Nguyen បានឲ្យដឹងថា៖  "ចូលរួមពិធីបុណ្យនេះ ខេត្តគ្រប់គ្នាក៏រៀបចំឡើងយ៉ាងដិតដល់ណាស់។ គណកម្មការចាត់តាំងក៏រៀបចំស្តង់ឲ្យបានគ្រប់គ្រាន់សម្រាប់ខេត្តដែលចូលរួមពិធីបុណ្យនេះផងដែរ។ "

គួរបញ្ជាក់ផងដែរថាពិធីបុណ្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ ទី៤ខែវិច្ឆិកា ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ