ទិវាបុណ្យសន្សំសម្ចៃអគ្គីសនីឆ្នាំ២០១៩នៅខេត្ត Tay Ninh

(VOVWORLD) - ព្រឹត្តិការណ៍នេះគឺសំដៅជួយអោយប្រជាជន សហគ្រាស ស្ថាប័ន និងអង្គការមហាជននានា រួមដៃគ្នាប្រើប្រាស់ថាមពលអគ្គីសនីប្រកបដោយការ សន្សំសម្ចៃនិងប្រសិទ្ធភាព ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិនិយោគអភិវឌ្ឍន៍ ថាមពលកកើតឡើងវិញដើម្បីសន្សំសម្ចៃការចំណាយសម្រាប់គ្រួសារ សង្គម ហើយរួមចំណែកការពារបរិស្ថានផងដែរ។ 
ទិវាបុណ្យសន្សំសម្ចៃអគ្គីសនីឆ្នាំ២០១៩នៅខេត្ត Tay Ninh - ảnh 1 តំណាង EVN SPC ជូនប្រព័ន្ធថាមពលអគ្គីសនីព្រះអាទិត្យជូនចំពោះមជ្ឈមណ្ឌលថែទាំជនចាស់ជរាខេត្ត Tay Ninh (រូបថត៖ TTXVN)

  នាព្រឹកថ្ងៃទី២០ ខែមេសា នៅទីក្រុង Tay Ninh ភាគខាងត្បូងវៀតណាម គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh សហការជាមួយសម្ព័ន្ធក្រុមហ៊ុនថាម ពលអគ្គីសនីភាគខាងត្បូង (EVN SPC) រៀបចំ “ទិវាបុណ្យសន្សំសម្ចៃអគ្គីសនី ឆ្នាំ២០១៩”។ ព្រឹត្តិការណ៍នេះគឺសំដៅជួយអោយប្រជាជន សហគ្រាស ស្ថាប័ន និងអង្គការមហាជននានា រួមដៃគ្នាប្រើប្រាស់ថាមពលអគ្គីសនីប្រកបដោយការ សន្សំសម្ចៃនិងប្រសិទ្ធភាព ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិនិយោគអភិវឌ្ឍន៍ ថាមពលកកើតឡើងវិញដើម្បីសន្សំសម្ចៃការចំណាយសម្រាប់គ្រួសារ សង្គម ហើយរួមចំណែកការពារបរិស្ថានផងដែរ។ លោក Duong Van Thang អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានអោយដឹងថា៖

        “តម្រូវការអគ្គីសនីនៃខេត្ត Tay Ninh នាពេលខាងមុខគឺធំធេងណាស់។ ដោយហេតុនេះ ដើម្បីធានាអគ្គីសនីយ៉ាងគ្រប់គ្រាន់សម្រាប់ផលិតកម្មនិងជីវភាព ប្រចាំថ្ងៃនោះ គឺខេត្តបានដាក់ចេញវិធានការជាច្រើន។ ធ្វើយ៉ាងម៉េចដើម្បីប្រើ ប្រាស់អគ្គីសនីអោយបានត្រឹមត្រូវតាមពេលវេលា តាមទីកន្លែង តាមរបៀប ហើយតាមតម្រូវការ ផងដែរ”។

        ទិវាបុណ្យសន្សំសម្ចៃអគ្គីសនី ជាព្រឹត្តិការណ៍ដែលត្រូវបាន EVN SPC រៀប ចំឡើងជាប្រចាំឆ្នាំនៅតំបន់មួយក្នុងចំណោមខេត្តក្រុងភាគខាងត្បូងទាំង២១ ក្នុង គោលបំណងចង់អោយមនុស្សគ្រប់រូបរួមកម្លាំងកាយចិត្តសន្សំសម្ចៃអគ្គីសនី និយាយដោយឡែកនិងសន្សំសម្ចៃថាមពលនិយាយរួម តាមនោះរួមចំណែក ការពារបរិស្ថាន ក៏ដូចជាបង្ការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ