ទ្វីប​អឺរ៉ុបគឺ​ជា​តំបន់​​រងផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​បំផុត ​ដោយសារ​ជំ​ងឺ​រាតត្បាត​​កូវីដ-១៩

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានកត់ត្រាករណីថ្មីឆ្លងកូវីដ-១៩ សរុបចំនួនជា១,៦៨ លាននាក់ ដែលនាំឱ្យបរិមាណសរុប គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ១២ ខែមីនា (ម៉ោង UTC) កើនឡើងរហូតដល់ជាង ៤៥៥ លានករណី ក្នុងនោះ មានករណីស្លាប់ចំនួនជាង ៦ លាននាក់។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំង រហូតមកដល់ពេលនេះ អាមេរិកបានកត់ត្រាករណីឆ្លងជំងឺជាង ៨១ លាននាក់ និងករណីអ្នកស្លាប់មានជាង ៩៩១ ពាន់នាក់។ ឥណ្ឌាបានកត់ត្រាបរិមាណអ្នកជំងឺកូវីដ-១៩ ច្រើនជាងគេទីពីរនៅលើពិភពលោក ខណៈពេលដែលប្រេស៊ីលជាប្រទេសដែលមានករណីស្លាប់ច្រើនជាងគេទីពីរនៅលើពិភពលោក។

បច្ចុប្បន្ននេះ ទ្វីបអឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយការរីករាលដាលជំងឺកូវីដ -១៩ដោយមានករណីឆ្លងជំងឺជាង ១៦៣,៧ លាននាក់ បន្ទាប់មកគឺអាស៊ី អាមេរិកខាងជើង អាមេរិកខាងត្បូង អាហ្វ្រិក និងអូសេអានី។

វីរុសបំប្លែងខ្លួន Omicron កំពុងរីករាលដាលយ៉ាងខ្លាំងនៅអឺរ៉ុប បណ្តាលឱ្យចំនួនករណីឆ្លងកូវីដ-១៩ នៅក្នុងតំបន់នេះបន្តកើនឡើង។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ  បណ្តាប្រទេសនៅអឺរ៉ុបដែលមានការកើនឡើងយ៉ាងខ្លាំង នៃចំនួនករណីឆ្លងជំងឺថ្មី គឺអាល្លឺម៉ង់ បារាំង ហូឡង់ អង់គ្លេស និងរុស្ស៊ី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ