ទិវាលើកដម្កើងភាពស្រស់ស្អាតនៃកោះសមុទ្ររបស់វៀតណាមនៅហុងគ្រី


ទិវាលើកដម្កើងភាពស្រស់ស្អាតនៃកោះសមុទ្ររបស់វៀតណាមនៅហុងគ្រី - ảnh 1
ទិវាលើកដម្កើងស្រស់ភាពស្អាតនៃកោះសមុទ្ររបស់វៀតណាមនៅហុងគ្រី (VNA)

(VOVworld) – នាថ្ងៃទី ២៩ មេសា នៅសលកវិទ្យាល័យ​ Corvinus រដ្ឋធានី Budapest ប្រទេសហុងគ្រី បានប្រព្រឹត្តទៅទិវាលើកដម្កើងភាពស្រស់ស្អាតនៃកោះសមុទ្ររបស់វៀតណាមដែលទាក់ទាញការចូលរួមជាច្រើនកុះកររបស់តំណាងនៃគណៈកម្មាធិការសមាគមជនវៀតណាមនៅហុងគ្រីសមាគមអតីតយទ្ធជនវៀតណាមនៅហុងគ្រី សមាគមមិត្តភាពហុងគ្រី-វៀតណាម រួមជាមួយនិស្សិត វៀតណាមនិងអន្តរជាតិ។ ក្នុងក្របខ័ណ្ឌកម្មវិធីនេះ រូបថតរាប់រយផ្ទាំងស្តីអំពី ប្រវត្តិសាស្ត្រកោះសមុទ្រទឹកដីនិងមនុស្សវៀតណាម ជាពិសេសមានផែនទី បុរាណដែលអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ត្រូវបានតាំងបង្ហាញ ហើយទាក់ទាញការយុកចិត្តទុកដាក់ របស់អង្គសន្និសីទ។ ក្រៅពីនោះ នៅមានកម្មវិធីសិល្បៈ ការបង្ហាញម៉ូដនិងការ ឧទ្ទេសនាមម្ហូបអាហាររបស់វៀតណាម ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ