ទិវាល្ខោនវៀតណាមឆ្នាំ២០២០៖ លើកតម្កើងបណ្ដាសិល្បៈករដែលមានការរួមចំណែកជាច្រើនដល់សិល្បៈល្ខោននិងសហគមន៍

(VOVWORLD) - ទិវាល្ខោនវៀតណាមជាឱកាសដើម្បីឲ្យសិល្បៈករសិល្បៈការិនីល្ខោនសម្ដែងនូវការដឹងគុណចំពោះគ្រូដើមក៏ដូចជាបណ្ដាសិល្បៈករសិល្បៈការិនីជំនាន់មុនៗ ដោយបានបង្កើតឡើងប្រភេទសិល្បៈមួយដ៏វិសេសវិសាលនិងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ។ 

នាថ្ងៃទី២៦ កញ្ញា នៅអគារវប្បធម៌យុវជនទីក្រុងហូជីមិញ សមាគមន៍សិល្បៈករល្ខោនទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបទិវាល្ខោនវៀតណាមឆ្នាំ២០២០ហើយលើកតម្កើងសិល្បៈករចំនួន១៣នាក់ដែលមានការរួមចំណែកជាច្រើនដល់សកម្មភាពល្ខោន។ ទិវាល្ខោនវៀតណាមជាឱកាសដើម្បីឲ្យសិល្បៈករសិល្បៈការិនីល្ខោនសម្ដែងនូវការដឹងគុណចំពោះគ្រូដើមក៏ដូចជាបណ្ដាសិល្បៈករសិល្បៈការិនីជំនាន់មុនៗ ដោយបានបង្កើតឡើងប្រភេទសិល្បៈមួយដ៏វិសេសវិសាលនិងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ។ នេះក៏ជាឱកាសដើម្បីសម្ដែងនូវការដឹងគុណចំពោះទស្សនិកជនទាំងអស់ដែលបានរួមដំណើរជាមួយបណ្ដាសិល្បៈករសិល្បៈការិនីក្នុងការអភិរក្សនិងអភិវឌ្ឍសិល្បៈល្ខោនជាប្រពៃណីទៀតផង។ ក្នុងឱកាសនេះដែរ សម្ព័ន្ធសមាគមន៍យុវជនវៀតណាមទីក្រុងហូជីមិញបានស្ងើចសរសើរអ្នកអក្សរសាស្ត្រនិងសិល្បៈករសិល្បៈការិនីឆ្នើមៗចំនួន៨០នាក់ ព្រមទាំងលើកតម្កើងសិល្បៈករសិល្បៈការិនីចំនួន១៣នាក់ដែលមានការរួមចំណែកជាច្រើនដល់សកម្មភាពល្ខោនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ