ទិវាវៀតណាមនៅប៉ារ៉ាហ្គាយគួរឱ្យចាប់អារម្មណ៍

(VOVWORLD) - ឆ្ពោះទៅរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀត   ណាមនិងប៉ារ៉ាហ្គាយ (ថ្ងៃទី៣០ ឧសភា ឆ្នាំ១៩៩៥ - ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០) ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន អមប្រចាំនៅប៉ារ៉ាហ្គាយ សហការជាមួយក្រសួងការបរទេសប៉ារ៉ាហ្គាយ និងអាជ្ញាធរទីក្រុង Asuncion បានរៀបចំសកម្មភាពជាច្រើនក្រោមប្រធានបទ "ទិវាវៀតណាមនៅទីក្រុង Asuncion " ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែសីហា។

នៅក្នុងក្របខ័ណ្ឌនៃ «ទិវាវៀតណាមនៅនៅទីក្រុង Asuncion” មានសកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដូចជា សិក្ខាសាលាស្តីពីសក្តានុភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងទេសចរណ៍រវាងវៀតណាមនិងប៉ារ៉ាហ្គាយ ការតាំងពិព័រណ៍រូបថតនិងការបញ្ចាំងខ្សែភាពយន្តចំនួនពីររឿងរួមមាន "អ្នកនាងទី៣ សាយហ្គន" និង "ខ្ញុំឃើញផ្កាពណ៌លឿងនៅលើស្មៅបៃតង" ព្រមទាំងកម្មវិធីតាំងបង្ហាញផលិតផលនាំចេញនិងសិប្បកម្មរបស់វៀតណាម និងការឧទ្ទេសនាមអំពីម្ហូបអាហារវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ