ទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិនៅតំបន់ពាយ័ព្យបើកទូលាយលើក ទី១៣បានបើកយ៉ាងមហោឡារិក

ទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិនៅតំបន់ពាយ័ព្យបើកទូលាយលើក ទី១៣បានបើកយ៉ាងមហោឡារិក - ảnh 1
ទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិនៅតំបន់ពាយ័ព្យបើកទូលាយលើក ទី១៣បានបើកយ៉ាងមហោឡារិក

(VOVworld)- ទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិនៅតំបន់ពាយ័ព្យបើក
 ទូលាយលើកទី១៣បានបើកយ៉ាងមហោឡារិកនាយប់ថ្ងៃទី១តុលានៅទីក្រុង Lao
Cai ដោយមានការចូលរួមរបស់ខេត្តទាំង៨នៅតំបន់ពាយ័ព្យបើកទូលាយរួមមាន
ខេត្ត Lao Cai ខេត្ត Hoa Binh ខេត្ត Son La ខេត្ត Lai Chau ខេត្ត Dien Bien ខេត្ត Yen Bai
 ខេត្ត Phu Tho និងខេត្ត Ha Giang។ ទិវានេះបានរៀបចំឡើងសំដៅឧទ្ទេសនាមនិង
ផ្សព្វផ្សាយជាមួយមិត្តភក្តិជាតិនិងអន្តរជាតិអំពីសក្កានុភាពនិងប្រៀបខ្លាំងក្នុងការ
អភិវឌ្ឍន៍វប្បធម៌ កីឡា ទេសចរណ៍និងតម្លៃបេតិកភ័ណ្ឌរបស់ជនជាតិភាគតិចនៅតំ
បន់ពាយ័ព្យ។ ថ្លែងមតិក្នុងពិធីបើក លោក Nguyen Van Binh ប្រធានគណៈកម្មាធិ
ការទទួលបន្ទុកតំបន់ពាយ័ព្យបានអះអាងថា៖

        “ខ្ញុំជឿជាក់ថា ការរៀបចំទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់
ពាយ័ព្យលើកនេះ នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនរួមជាតិភាគតិចបង្កើន
ការជួបប្រាស្រ័យ ពង្រឹងចំណងសាមគ្គីភាព បំផុសមោទនភាពអំពីប្រពៃណីវប្បធម៌
ជនជាតិឆន្ទះនិងការប្តេជ្ញាកសាងមាតុប្រទេសសម្បូរធូរធារ ព្រមទាំងផ្សព្វផ្សាយរូប
 ភាពទឹកដីនិងវប្បធម៌ជាតិទៅដល់មិត្តភក្តិអន្តរជាតិ”។

        ទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់ពាយ័ព្យបើកទូលាយលើក
 ទី១៣និងបានបើកចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៣តុលាឆ្នាំ២០១៦ដោយមានសកម្មភាព
វប្បធម៌កីឡាគួរឲ្យទាក់ទាញជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ