ទិវាស្ម័គ្រចិត្តសកលលោកឆ្នាំ២០១៨ - Global Volunteering Day 2018

(VOVWORLD) - នារសៀលថ្ងៃទី ២០ ខែឧសភា នៅរដ្ឋធានីហាណូយ ក្លឹបស្ម័គ្រចិត្តដើម្បី សន្តិភាពវៀតណាម សហការជាមួយ ស្ថានទូត អៀរឡង់ប្រចាំនៅវៀតណាម មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ដោយចីរភាព (CSDS) បានរៀបចំកម្មវិធី ទិវា ស្ម័គ្រចិត្តសកលលោក ឆ្នាំ២០១៨ - Global Volunteering Day 2018 (GDV 2018)។
ទិវាស្ម័គ្រចិត្តសកលលោកឆ្នាំ២០១៨ - Global Volunteering Day 2018 - ảnh 1 ទិវាស្ម័គ្រចិត្តសកលលោកឆ្នាំ២០១៨ - Global Volunteering Day 2018

GDV 2018 មានការចូលរួមរបស់យុវជនវ័យក្មេងវៀតណាមចំនួន ១.០០០ នាក់ និង អ្នកស្ម័គ្រចិត្តមកពីប្រទេស៣០នៅលើពិភពលោក រួមទាំងអង្គការសង្គម អង្គការក្រៅរដ្ឋាភិបាល ក្លឹបសហគមន៍នៅទីក្រុងហាណូយ។ GDV 2018 រួមមាន សកម្មភាពដូចជាទៅទស្សនានៅតំបន់ពិព័ណ៌ដែលតាំងបង្ហាញរូបភាព វត្ថុតាង ដោយមានប្រធានបទទិវាស្ម័គ្រចិត្តគឺ “អសមភាព៖ ធ្វើសកម្មភាព ឬ នៅស្រងំ ស្ងៀម ” និង ពិធីបុណ្យពោរពេញទៅដោយលក្ខណៈ វប្បធម៌ ម្ហូបអាហារ និង តន្ត្រីយ៉ាងសប្បាយរីករាយ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ