ទិវាអ្នកបរិច្ចាគឈាមអន្តរជាតិ ១៤ មិថុនា៖ ធានាការគាំទ្រដល់អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

(VOVWORLD) - ថ្ងៃទី១៤ មិថុនានេះ គឺជាទិវាពិភពលោកសម្រាប់ អ្នកបរិច្ចាគឈាមពិភពលោក (ទិវាអ្នកបរិច្ចាគ ឈាមអន្តរជាតិ ទិវាពិភពលោកលើកតម្កើងអ្នកបរិច្ចាគ ឈាម)។ 
ទិវាអ្នកបរិច្ចាគឈាមអន្តរជាតិ ១៤ មិថុនា៖ ធានាការគាំទ្រដល់អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត - ảnh 1អ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ (រូបថត៖ Minh Quyet/TTXVN)

នេះជាឱកាសមួយដើម្បីអំពាវនាវឲ្យប្រទេស និងសហគមន៍នានាទទួលស្គាល់ និងរៀបចំព្រឹត្តិការណ៍  ដើម្បីគោរពនូវទង្វើដ៏ល្អប្រសើររបស់អ្នកដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម ផ្តល់អំណោយដ៏ថ្លៃថ្លាបំផុត ដោយមិនទាមទារអ្វីតបស្នងនោះឡើយ។ ទង្វើដ៏ថ្លៃថ្នូទាំងនោះបានរួមចំណែកបន្ថែមកម្លាំង និងជីវិតដល់អ្នកជំងឺរាប់លាននាក់ជារៀងរាល់ឆ្នាំ។

នៅវៀតណាម ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានបង្កើតឡើង និងអភិវឌ្ឍន៍តាំងពីទសវត្សរ៍ទី ៩០ នៃសតវត្សទី ២០។ មកដល់ពេលនេះ ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានស្ថិរភាពជាបណ្តើរៗ។ បរិមាណឈាមដែលបានកៀរគរ និងទទួលបានជារៀងរាល់ឆ្នាំ ជាមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការសង្គ្រោះបន្ទាន់ និងការព្យាបាលអ្នកជំងឺ ជាពិសេសក្នុងគ្រោះមហន្តរាយធម្មជាតិ   ជំងឺរាតត្បាត និងឧបទ្ទវហេតុធ្ងន់ធ្ងរ។ ជារៀងរាល់ឆ្នាំ គំរូល្អរាប់រយនៃការចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគឈាមត្រូវបានលើកតម្កើង និងកោតសរសើរ។  លោក Vu Thanh Luu អនុប្រធានគណៈកម្មាធិការមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖ “ដើម្បីបង្កើននិងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត យើងត្រូវផ្តោតលើការពង្រឹងការផ្សព្វផ្សាយអំពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត  ជាពិសេសផ្តោតលើការផ្សព្វផ្សាយ និងចម្លងគំរូទទួលបានការលើកតម្កើង។ អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តម្នាក់ៗ គ្រប់គ្រួសារទាំងអស់ទទួលបានការលើកតម្កើង ជាអ្នកផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព ដើម្បីការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្តកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។

យោងតាមស្ថិតិ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ទូទាំងប្រទេសបានចលនា និងទទួលបានឈាមជាង ៧២០,០០០ ប្លោក រួមចំណែកក្នុងការព្យាបាលអ្នកជំងឺរាប់ម៉ឺននាក់ដែលត្រូវការបញ្ចូលឈាម។ គោលដៅពេញមួយឆ្នាំនេះ គឺប្រទេសទាំងមូលខិតខំប្រមូល និងទទួលឈាមចំនួន ១.៤៧០.០០០ ប្លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ