ទិវាអ្នកស្ម័គ្រចិត្តសកលឆ្នាំ ២០១៩ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) -  ក្រោមប្រធានបទ “រួមភពតែមួយ” ទិវាអ្នកស្ម័គ្រចិត្តសកលឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុងហាណូយ ដោយទាក់ទាញអ្នកស្ម័គ្រចិត្តក្នុងស្រុកនិងយុវជនជាង ១ ពាន់នាក់មកពី ៣៥ ប្រទេសជុំវិញពិភពលោក។

ទិវាអ្នកស្ម័គ្រចិត្តពិភពលោកឆ្នាំ ២០១៩ មានលក្ខណៈពិសេសមួយគឺ វគ្គផ្តាច់ព្រ័ត្រនិងពិធីប្រគល់ពានរង្វាន់យុវជនមានការច្នៃប្រឌិតឆ្នាំ ២០១៩។ តាមរយៈកម្មវិធីនេះ គណៈចាត់តាំងមានបំណង នាំសម្លេងនិងសកម្មភាពរបស់យុវជនវៀតណាមអោយស៊ី ចង្វាក់ជាមួយចលនារបស់ពិភពលោក ដោយបញ្ជាក់ពីការចូលរួមរបស់យុវជនវៀតណាមក្នុងការដោះស្រាយរាល់បញ្ហាសង្គមនៃពិភពលោក។ លោក Don Tuan Phuong នាយកមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពបានអោយដឹងថា៖ “ឆ្នាំនេះ ប្រធានបទនៃទិវាអ្នកស្ម័គ្រចិត្តពិភពលោកគឺធ្វើការដើម្បីបរិស្ថាននិងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ យើងខ្ញុំក៏បានរក្សាពានរង្វាន់ច្នៃប្រឌិត ដើម្បីលើកតំកើងដល់ការចូលរួមចំណែករបស់យុវជនក្នុងការអភិវឌ្ឍសង្គមនិយាយរួមនិងក្នុងកិច្ចការពារបរិស្ថាននិយាយដោយឡែកផងដែរ”។

ក្រៅពីសកម្មភាពជំរុញការយកចិត្តទុកដាក់របស់របស់ប្រជាជនលើបរិស្ថាននិងបម្រែបម្រួលអាកាសធាតុនោះ ទិវានេះក៏មានគោលបំណងរៃអង្គាសប្រាក់សម្រាប់គម្រោង “សាលាមិត្តភាព - បង្កាត់ពន្លឺអនាគត”  ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ