ទិវាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា៖ “ផ្សព្វផ្សាយសេចក្តីសប្បុរស”

(VOVWORLD) - ថ្ងៃទី ៨ ខែឧសភា ជារៀងរាល់ឆ្នាំ គឺជាឱកាសមួយសម្រាប់បុគ្គលិកបំពេញការងារមនុស្សធម៌ជុំវិញពិភពលោករំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្ត្រដ៏យូរលង់នៃចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ។ 
ទិវាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា៖ “ផ្សព្វផ្សាយសេចក្តីសប្បុរស” - ảnh 1សមាគមកាកបាទក្រហមទីក្រុង Da Nang បានរៀបចំពិធីមិទ្ទីងដើម្បីឆ្លើយតបនឹងទិវាអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដរបស់ប្រជាជនទាំងអស់នៅថ្ងៃទី ៧ ខែមេសា ជាមួយនឹងសារ "ការបរិច្ចាកឈាមដោយសុវត្ថិភាព - ការការពារ និងគ្រប់គ្រងជំងឺកូវីដ-១៩" (រូបថតឯកសារ៖ Tran Le Lam/TTXVN)

តាមរយៈនោះ ពួកគេបន្តអះអាង និងលើកកម្ពស់តួនាទី  ការរៀបចំសកម្មភាពមនុស្សធម៌ ដើម្បីជួយជនងាយរងគ្រោះបំផុតនៅក្នុងសហគមន៍ តាមរយៈបណ្តាញបុគ្គលិក និងអ្នកស្ម័គ្រចិត្តជាច្រើនជុំវិញពិភពលោក។

សមាគមកាកបាទក្រហមវៀតណាមត្រូវបានលោកប្រធានហូជីមិញបង្កើតឡើងនៅថ្ងៃ ទី ២៣ ខែវិច្ឆិកា ឆ្នាំ ១៩៤៦   ហើយលោកគឺជាប្រធានកិត្តិយសដំបូងនៃសមាគមផងដែរ។ សមាគមត្រូវបានទទួលស្គាល់ជាផ្លូវការថាជាសមាជិកនៃចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ១៩៥៧។ ក្នុងរយៈពេលជិត ៧៦ ឆ្នាំនៃប្រតិបត្តិការនិងការរីកចម្រើនមក សមាគមកាកបាទក្រហមវៀតណាមគឺជាសមាជិកដែលបានរួមចំណែកយ៉ាងសកម្មដល់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ។ សមាគមបានអនុវត្តន៍កម្មវិធីប្រកបដោយប្រសិទ្ធភាពក្នុងវិស័យជាច្រើន៖ ការថែទាំសុខភាព ជំនួយសង្គ្រោះសង្គម ការការពារ និងការឆ្លើយតបគ្រោះមហន្តរាយ។

សមាគមកាកបាទក្រហមវៀតណាមបានជ្រើសរើសយកខែឧសភាជារៀងរាល់ឆ្នាំ ជាខែមនុស្សធម៌ ដែលជាខែកំពូលសម្រាប់ប្រមូលផ្តុំប្រជាជនទាំងមូលឱ្យធ្វើការងារមនុស្សធម៌។ ឆ្នាំ ២០២២ គឺជាឆ្នាំទីប្រាំនៃការអនុវត្តខែមនុស្សធម៌។ ចំណុចពិសេសនៃខែមនុស្សធម៌ឆ្នាំនេះ គឺខុសពីឆ្នាំមុនៗ ពោលគឺសមាគមកាកបាទក្រហម  បានដាក់ចេញនូវកម្មវិធីសំខាន់ៗចំនួនពីរពេញមួយអាណត្តិទី១១ គឺ “សុវត្ថិភាពសម្រាប់អ្នកនេសាទ” និង “អាហារូបត្ថម្ភសម្រាប់កុមារ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ