ទិវាឧតុនិយមពិភពលោក ថ្ងៃទី២៣ មីនា៖ ធានាគោលដៅសកលអំពីអាកាសធាតុនិងធនធានទឹក

(VOVWORLD) - អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Vo Tuan Nhan បានឲ្យដឹងថា ឆ្នាំនេះប្រធានបទនៃទិវាទឹកពិភពលោកគឺ “ជំរុញការផ្លាស់ ប្តូរ”; ទិវាឧតុនិយមពិភពលោកគឺ "ព័ត៌មានស្តីពីអាកាសធាតុ និងធនធានទឹក រួម ចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពសម្រាប់ថ្ងៃនេះ និងអនាគត" ហើយប្រធានបទនៃយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៣ គឺ "ពេលវេលា ដ៏សំខាន់ សម្រាប់ផែនដី”។ 

ទិវាឧតុនិយមពិភពលោក ថ្ងៃទី២៣ មីនា៖ ធានាគោលដៅសកលអំពីអាកាសធាតុនិងធនធានទឹក - ảnh 1ទិដ្ឋភាពនៅពិធីនេះ។ (រូបថត៖ VGP)
នាព្រឹកថ្ងៃទី២៣ ខែមីនា នៅទីក្រុង Hoa Binh ក្រសួងធនធានធម្មជាតិ និង បរិស្ថានវៀតណាម បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Hoa Binh រៀបចំពិធីបំផុសការជួយជ្រោមជ្រែងទិវាទឹកពិភពលោក (ថ្ងៃទី២២ ខែមីនា) ទិវា ឧតុនិយមពិភពលោក (ថ្ងៃទី២៣ ខែមីនា) និងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៣ ក្រោមទម្រង់ផ្ទាល់និងតភ្ជាប់តាមអ៊ីនធឺណិតទៅកាន់មន្ទីរធនធានធម្មជាតិនិងបរិស្ថានស្ថានីយ៍ឧតុនិយមជលសាស្ត្រនៅតាមខេត្តក្រុងទាំង ៦៣ ក្នុងប្រទេស។
នៅក្នុងពិធីបំផុស អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Vo Tuan Nhan បានឲ្យដឹងថា ឆ្នាំនេះប្រធានបទនៃទិវាទឹកពិភពលោកគឺ “ជំរុញការផ្លាស់ ប្តូរ”; ទិវាឧតុនិយមពិភពលោកគឺ "ព័ត៌មានស្តីពីអាកាសធាតុ និងធនធានទឹក រួម ចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពសម្រាប់ថ្ងៃនេះ និងអនាគត" ហើយប្រធានបទនៃយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៣ គឺ "ពេលវេលា ដ៏សំខាន់ សម្រាប់ផែនដី”។ ប្រធានបទទាំង៣នេះមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុង ទិដ្ឋភាពទាក់ទងនឹងបរិស្ថាន-ធនធាន-បរិស្ថាន។ អាកាសធាតុ និងចរាចរណ៍ទឹក គឺមិន រើសអើងពីព្រំដែនជាតិនោះទេ។ សារទាំងនេះសង្កត់ធ្ងន់ថា នេះគឺជាពេលវេលាដែល ត្រូវការផ្លាស់ប្តូរដើម្បីធានាបាននូវគោលដៅសកលអំពីអាកាសធាតុ និងធនធានទឹក ការប្រែប្រួលអាកាសធាតុ; អំពាវនាវដល់សហគមន៍ទាំងមូល សហការគ្នាធ្វើសកម្ម ភាព បង្ហាញតួនាទី និងការទទួលខុសត្រូវនៅចំពោះមុខផលប៉ះពាល់នៃគ្រោះមហន្ត រាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ