ទិវាឯករាជ្យបើកចេញសម័យថ្មីសម្រាប់ប្រទេសវៀតណាម

ទិវាឯករាជ្យបើកចេញសម័យថ្មីសម្រាប់ប្រទេសវៀតណាម - ảnh 1
រូបថតៈ ឯកសារ


(VOVworld)-ថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥ បានគូសសញ្ញាការចាប់បដិសន្ធិប្រទេសវៀត ណាមប្រជាធិបតេយ្យសាធារណរដុ្ឋនាបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀត ​
ណាម។ ចាប់តាំងពីថ្ងៃនោះមក យុគ្គសម័យឯករាជ្យជាតិបានផ្សារភ្ជាប់ជាមួយ
សង្គមនិយមបានបើកចេញចំពោះ ប្រទេសវៀតណាម។ ប្រជាជនវៀតណាមមាន
ការអភិវឌ្ឍន៍ដោយឥតឈប់ឈរ មេរៀនបទពិសោធន៍ អំពីលទ្ធផលនៃបដិវត្តន៍ខែ
សីហានិងបុណ្យជាតិថ្ងៃទី២កញ្ញា បន្តកសាងប្រទេសជាតិសម្បូររុងរឿង។ សាស្ត្រា
ចារ្យរង បណ្ឌិត Tran Duc Cuong អនុប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្របណ្ឌិតសភាវិទ្យា
សាស្ត្រសង្គមវៀតណាមបានចាត់ទុកថា៖

“ការបង្កើតវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋបានបន្សល់ទុកនូវមេរៀនបទ
ពិសោធន៍ ដ៏ជ្រាលជ្រៅ សម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រទេស
នាបច្ចុប្បន្ន។ មេរៀននោះរួមមានមេរៀនអំពីការកសាងនិងអភិវឌ្ឍន៍ផែនមហាសាមគ្គី
ជាតិទាំងមូល មេរៀនអំពីកម្លាំងពលំជាតិផ្សារភ្ជាប់ជាមួយកម្លាំងពលំសម័យ​កាល
អំពីការឆ្លៀតយកឱកាស។ ៧០ឆ្នាំមុននេះជាឱកាសដើម្បីចលនាប្រជាជនទាំង ដំណើការកុប្បកម្មទូទៅដណ្តើមរដ្ឋអំណាច ហើយនាបច្ចុប្បន្នជាឱកាសដើម្បី អភិវឌ្ឍន៍ប្រទេសជាតិ។ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី២កញ្ញា បាន បំផុស
កម្លាំងពលំរបស់មនុស្សវៀតណាមគ្រប់រូប”។

        រយៈពេល៧០ឆ្នាំ ក្រោយពីបានប្រកាសឯករាជ្យ គោលនយោបាយរបស់ វៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋកាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃ
ទៅមួយថ្ងៃ ព្រមទាំងអះអាងនូវតួនាទីរបស់ខ្លួនក្នុងតំបន់និងលើពិភពលោក។ ប្រទេសវៀតណាមសម្បូររុងរឿង ប្រជាជនវៀតណាមរួសរាយរាក់ទាក់ ជានិច្ច កាលបន្សល់ទុកមកនូវចំណាប់អារម្មយ៉ាងល្អប្រសើចំពោះមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ