ទេសចរណ៍ពិភពលោកកត់ត្រាសន្ទុះកំណើនឡើងវិញ

(VOVWORLD) - ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី ៤ ខែតុលា UNWTO បានលើកច្បាស់ថា ក្នុងខែកក្ដដាកន្លងទៅ មានមនុស្សប្រមាណ ៥៤ លាននាក់នៅលើពិភពលោកបានធ្វើដំណើរទេសចរណ៍នៅក្រៅប្រទេស ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០២០ កើន ៥៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទេសចរណ៍ពិភពលោកកត់ត្រាសន្ទុះកំណើនឡើងវិញ - ảnh 1អ្នកទេសចរថតរូបនៅប្រទេសថៃ (រូបថត៖ AFP/VNA)

អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UNWTO) បានឲ្យដឹងថា ផ្នែកទេសចរណ៍ពិភពលោកទទួលបានកំណើនក្នុងខែកក្កដាកន្លងទៅ ដោយអាស្រ័យទៅលើការពន្លឿនការចាក់វ៉ាក់សាំង និងការកាត់បន្ថយវិធានការរឹតត្បិតជាជំហានៗ។ ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី ៤ ខែតុលា UNWTO បានលើកច្បាស់ថា ក្នុងខែកក្ដដាកន្លងទៅ មានមនុស្សប្រមាណ ៥៤ លាននាក់នៅលើពិភពលោកបានធ្វើដំណើរទេសចរណ៍នៅក្រៅប្រទេស ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០២០ កើន ៥៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដើម្បីសម្រេចបានលទ្ធផលនេះ ប្រទេសជាច្រើន ជាពិសេសគឺនៅអឺរ៉ុប និងទ្វីពអាមេរិកបានបើកគោលដៅទេសចរណ៍ចំពោះភ្ញៀវទេសចរបរទេស ក៏ដូចជាវឌ្ឍនភាពដែលសម្រេចបានក្នុងការចាក់វ៉ាក់សាំង ដោយជួយសម្រួលសម្រាប់សកម្មភាពធ្វើដំណើរប្រកបដោយសុវត្ថិភាពឡើងវិញនៅអឺរ៉ុប និងតំបន់ផ្សេងៗទៀតនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ