ទីស្នាក់ការក្រុមហ៊ុនច្បាប់ Mossack Fonseca នៅប៉ាណាម៉ាត្រូវឆែកឆេរ

ទីស្នាក់ការក្រុមហ៊ុនច្បាប់ Mossack Fonseca នៅប៉ាណាម៉ាត្រូវឆែកឆេរ - ảnh 1
រថយន្តរបស់ប៉ូលីសនៅខាងក្រៅទីស្នាក់ការក្រុមហ៊ុន Mossack Fonseca នាថ្ងៃទី១២ មេសា
 (រូបថត៖AFP/TTXVN)

(VOVworld) - ប៉ូលីសនិងរដ្ឋអាជ្ញាប៉ាណាម៉ា នាថ្ងៃទី១២ មេសា បានដំណើរការឆែក
ឆេរទីស្នាក់ការនិងសាខារបស់ក្រុមហ៊ុនច្បាប់ Mossack Fonseca នៅទូទាំងប្រទេស។
ក្រុមហ៊ុននេះនាបច្ចុប្បន្នគឺជាចំណុចក្ដៅនៃរឿងក្ដីបែកធ្លាយ ឯកសារប៉ាណាម៉ាដែល
ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ភាគីរដ្ឋអាជ្ញាបានឲ្យដឹងថា កម្លាំងនេះកំពុងខិតខំប្រែង
ប្រែងស្វែងរកភស្តុតាងនិងឯកសារដែលសរឲ្យឃើញ ថា ក្រុមហ៊ុននេះបានអនុវត្តន៍
អំពើខុសច្បាប់ទាក់ទិនដល់ការជួយឧបត្ថម្ភអតិថិជន មានទ្រព្យសម្បត្តិជាច្រើននាក់
លើពិភពលោកលាងប្រាក់និងគេចពន្ធ។នាបច្ចុប្បន្ន​ Mossack Fonseca នៅបដិសេធ
ចោលការចោទប្រកាន់ទាំងអស់ ដោយចាត់ទុកថា ក្រុមហ៊ុនត្រឹមតែបង្កើតគណនី
ហិរញ្ញវត្ថុបរទេសនិងក្រុមហ៊ុនអនាមិកសំរាប់ អតិថិជនប៉ុណ្ណោះ ប៉ុន្តែមិនពាក់ព័ន្ធ
ទៅនឹងការដែលគណនីពោលខាងលើត្រូវ បានប្រើប្រាស់យ៉ាងម៉េចឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ