ទេសាភិបាលធនាគារកណ្តាលបារាំង មានសុទិដ្ឋិនិយមចំពោះប្រព័ន្ធធនាគាររបស់អឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ១៧ ខែមីនា ទេសាភិបាលធនាគារកណ្តាលបារាំង សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារកណ្តាលអឺរ៉ុប (ECB) លោក Francois Villeroy de Galhau បានអះអាងថា ប្រព័ន្ធធនាគារអឺរ៉ុបនៅតែអភិវឌ្ឍយ៉ាងរឹងមាំ ក្នុងបរិបទនៃការព្រួយបារម្ភជាច្រើនអំពី ហានិភ័យនៃវិបត្តិហិរញ្ញវត្ថុ។ 

ថ្លែងតាមវិទ្យុ BFM លោក Francois Villeroy de Galhau បាននិយាយថា ធនាគារអឺរ៉ុបមិនស្ថិតក្នុងស្ថានភាពដូចធនាគារមួយចំនួនរបស់សហរដ្ឋអាមេរិកនោះទេ ពីព្រោះប្រព័ន្ធធនាគារនៃទ្វីបទាំងពីរដំណើរការដោយច្បាប់ផ្សេងៗគ្នា។ ECB មាន "ឧបករណ៍ដើម្បីធានាសាច់ប្រាក់ងាយស្រួលរបស់ធនាគារ" ប៉ុន្តែប្រហែលជាមិនចាំបាច់ប្រើវាទេ ហើយបានអះអាងថា ការងារសំខាន់របស់ ECB គឺផ្តោតលើការប្រយុទ្ធប្រឆាំងនឹងអតិផរណា និងនាំមកនូវអត្រាអតិផរណានៃតំបន់អឺរ៉ុប (Eurozone) ដល់ ៣% នៅចុងឆ្នាំនេះ។

លោក Villeroy បាននិយាយថា ការដំឡើងអត្រាការប្រាក់ដែល ECB ទើបតែអនុវត្តគឺជាសញ្ញាសុទិដ្ឋិនិយមអំពីទីផ្សារហិរញ្ញវត្ថុក្នុងតំបន់ ដោយហេតុនេះឆ្លុះបញ្ចាំងពីទំនុកចិត្តលើយុទ្ធសាស្ត្រប្រឆាំងអតិផរណារបស់ ECB ក៏ដូចជានៅក្នុងសាមគ្គីភាពរវាងធនាគារអឺរ៉ុប និងបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ