ទេសាររងធនាគាររដ្ឋ Dao Minh Tu៖ យន្តការគ្រប់គ្រងអត្រាប្តូរប្រាក់ដែលអាចបត់បែនបានដើម្បីធានាស្ថិរភាព

(VOVWORLD) - ការគ្រប់គ្រងអត្រាប្តូរប្រាក់នឹងត្រូវបានធនាគាររដ្ឋអនុវត្តន៍យោងតាមយន្តការប្រតិបត្តិការដែលអាចបត់បែនបាន; ធានាឱ្យបាននូវគោលដៅដែលបានកំណត់គឺស្ថិរភាព និងធនធានហិរញ្ញវត្ថុគ្រប់គ្រាន់។
ទេសាររងធនាគាររដ្ឋ Dao Minh Tu៖ យន្តការគ្រប់គ្រងអត្រាប្តូរប្រាក់ដែលអាចបត់បែនបានដើម្បីធានាស្ថិរភាព - ảnh 1ទេសាភិបាលរងធនាគាររដ្ឋវៀតណាម Dao Minh Tu បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន (រូបថត៖ Minh Duc/TTXVN)

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាលដែលបានធ្វើឡើង នារសៀលថ្ងៃទី ៣ មេសា នៅទីក្រុងហាណូយ ទេសាភិបាលរងធនាគាររដ្ឋ លោក Dao Minh Tu បានអះអាងថា ធនាគាររដ្ឋតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងអត្រាប្តូរប្រាក់ ហើយនេះនៅតែជាខ្លឹមសារដែលត្រូវផ្តោតការយកចិត្តទុកដាក់នាពេលអនាគត។ ការគ្រប់គ្រងអត្រាប្តូរប្រាក់នឹងត្រូវបានធនាគាររដ្ឋអនុវត្តន៍យោងតាមយន្តការប្រតិបត្តិការដែលអាចបត់បែនបាន; ធានាឱ្យបាននូវគោលដៅដែលបានកំណត់គឺស្ថិរភាព និងធនធានហិរញ្ញវត្ថុគ្រប់គ្រាន់;  តុល្យភាព និងធានានូវតម្រូវការស្របច្បាប់នៃសេដ្ឋកិច្ច។ ទេសាភិបាលរងលោក Dao Minh Tu បានឲ្យដឹងថា៖ “អត្រាប្តូរប្រាក់នៅតែត្រូវបានធានានិងរក្សាស្ថិរភាព ហើយនៅតែធានាបាននូវទីផ្សាររូបិយប័ណ្ណបរទេសបើកចំហ ធានាសមតុល្យរូបិយប័ណ្ណបរទេសទូទៅ ហើយនៅតែធានាបាននូវស្ថានភាពរូបិយប័ណ្ណបរទេសជាវិជ្ជមានសម្រាប់ធនាគារពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏ដូចជាការបំពេញតម្រូវការរូបិយប័ណ្ណបរទេសស្របច្បាប់សម្រាប់អាជីវកម្ម និងតម្រូវការនាំចេញ-នាំចូល។ ទាំងនេះគឺជាស្ថិរភាពដ៏ធំមួយដែលធនាគាររដ្ឋកំពុងរក្សាផងដែរ”។

លោកទេសាភិបាលរងបានបញ្ជាក់ថា ជាមួយនឹងការគ្រប់គ្រងរបស់ធនាគាររដ្ឋ អត្រាប្តូរប្រាក់បច្ចុប្បន្ននៅតែធានាស្ថិរភាព ធានាទីផ្សារប្តូរប្រាក់បរទេស។ ជាពិសេស ធនាគាររដ្ឋតែងតែធានានូវស្ថានភាពរូបិយប័ណ្ណបរទេស "វិជ្ជមាន" សម្រាប់ធនាគារពាណិជ្ជកម្មនិងសេដ្ឋកិច្ច; បំពេញតម្រូវការរបស់អាជីវកម្មនាំចូល និងនាំចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ