ទស្សនៈរបស់រុស្ស៊ី - គុយបាមិនប្រែប្រួលឡើយ ទោះបីជាមាន​ការគំរាម​កំហែង​ពីអាមេរិកក៏ដោយ

(VOVWORLD) - ថ្លែងនៅក្នុង កិច្ចពិភាក្សានេះប្រធានាធិបតីរុស្ស៊ី លោក V. Putinបានសង្កត់ធ្ងន់ថា រុស្ស៊ីនិងគុយបាកំពុងបន្តជំនួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ។ ប្រទេសទាំងពីរបានសហប្រតិបត្តិការ និងគាំទ្រគ្នាយ៉ាងសកម្មនៅលើឆាកអន្តរជាតិ។ រុស្ស៊ីតែងតែមានការយោគយល់ពិសេសចំពោះទស្សនៈឯករាជ្យនិងគោលនយោបាយអធិបតេយ្យភាពរបស់គុយបា។
ទស្សនៈរបស់រុស្ស៊ី - គុយបាមិនប្រែប្រួលឡើយ ទោះបីជាមាន​ការគំរាម​កំហែង​ពីអាមេរិកក៏ដោយ - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើការពិភាក្សាជាមួយ លោកប្រធានគុយបា Miguel Diaz-Canel  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ២៩ ខែតុលា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើការពិភាក្សាជាមួយ លោកប្រធានគុយបា Miguel Diaz-Canel ដែលកំពុងធ្វើទស្សនកិច្ចការងារនៅរុស្ស៊ី។ ខ្លឹមសារសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺ សំដៅបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីលើវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និងវិស័យផ្សេងទៀត។

ថ្លែងនៅក្នុង កិច្ចពិភាក្សានេះប្រធានាធិបតីរុស្ស៊ី លោក V. Putinបានសង្កត់ធ្ងន់ថា រុស្ស៊ីនិងគុយបាកំពុងបន្តជំនួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ។ ប្រទេសទាំងពីរបានសហប្រតិបត្តិការ និងគាំទ្រគ្នាយ៉ាងសកម្មនៅលើឆាកអន្តរជាតិ។ រុស្ស៊ីតែងតែមានការយោគយល់ពិសេសចំពោះទស្សនៈឯករាជ្យនិងគោលនយោបាយអធិបតេយ្យភាពរបស់គុយបា។

ជាការឆ្លើយតប លោកប្រធានគុយបា Miguel Diaz-Canel បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev កាលពីខែតុលា គឺមានអត្ថន័យដ៏សំខាន់ចំពោះគុយបា។ ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ពិសេស ខណៈដែលអាមេរិកបានបង្កើនការប្រឆាំងនឹងគុយបា។ ប្រការនេះបានអះអាងថាទស្សនៈរបស់រុស្ស៊ី និងគុយបាគឺមិនប្រែប្រួលឡើយ ទោះបីជាមានការគំរាមកំហែងពីអាមេរិកក៏ដោយ។ ម៉្យាងវិញទៀត ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរអាចនាំចេញគំនិតថ្មីអំពីរាល់វិស័យសហប្រតិបត្តិការទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ