ទស្សនវិជ្ជាការទូតដើមឬស្សីទាក់ទាញការយកចិត្តទុកដាក់របស់អ្នកស្រាវជ្រាវវៀតណាមវិទ្យានៅរុស្ស៊ី

(VOVWORLD) - អ្នកជំនាញ និងអ្នកស្រាវជ្រាវរុស្ស៊ីជាច្រើនបានវាយតម្លៃខ្ពស់ចំពោះទស្សនវិជ្ជាការទូតដើមឫស្សីរបស់វៀតណាមក្នុងសិក្ខាសាលា “វៀតណាមក្នុងពិភពពហុប៉ូល៖ វិធីសាស្រ្តអភិក្រម បញ្ហាប្រឈម និងទស្សនវិស័យ” ដែលប្រព្រឹត្តទៅនាថ្ងៃទី ២២ ឧសភា នៅសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសរុស្ស៊ី (MGIMO) នៅទីក្រុងមូស្គូ (រុស្ស៊ី)។                  

ទស្សនវិជ្ជាការទូតដើមឬស្សីទាក់ទាញការយកចិត្តទុកដាក់របស់អ្នកស្រាវជ្រាវវៀតណាមវិទ្យានៅរុស្ស៊ី  - ảnh 1សិក្ខាសាលា "វៀតណាមក្នុងពិភពលោកពហុប៉ូល៖ វិធីសាស្រ្តអភិក្រម បញ្ហាប្រឈម និងទស្សនវិស័យ" (រូបថត៖ Tam Hang/TTXVN)

នាយករងនៃមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍របស់ MGIMO លោកស្រី Valeria Vershinina បានចាត់ទុកថា ដំបូងបង្អស់ រចនាបថការទូតដើមឬស្សីជាការសម្របខ្លួនទៅនឹងស្ថានភាពបច្ចុប្បន្នក្នុងទំនាក់ទំនងអន្តរជាតិ ដែលបង្ហាញតាមរយៈសកម្មភាពរបស់វៀតណាមក្នុងបរិបទនៃអស្ថិរភាពបច្ចុប្បន្នក្នុងពិភពលោក  នោះគឺភាពបត់បែន ដឹងពីរបៀបសម្របខ្លួនទៅនឹងពេលវេលា និងសំខាន់បំផុតគឺតែងតែរក្សាគំនិតផ្តួចផ្តើមក្នុងរាល់ការសម្រេចចិត្ត។ លោកស្រី Vershinina បានចង្អុលបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដល់កម្រិតខ្ពស់បំផុតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនឹងមហាអំណាចនានា  ជាពិសេសសហរដ្ឋអាមេរិក ខណៈដែលវៀតណាមនិងសហព័ន្ធរុស្ស៊ីនៅតែរក្សាបានទំនាក់ទំនងកម្រិតកំពូលប្រកបដោយជោគ ជ័យ។

រីឯខ្លួនវិញ នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) បណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី Vladimir Mazyrin បានវាយតម្លៃថា តាមទស្សនៈនៃការស្រាវជ្រាវរបស់វៀតណាម ទស្សនវិជ្ជានៃការទូតដើមឫស្សីគឺជាទស្សនវិជ្ជាថ្មីក្នុងវិស័យការទូត។ តាមរយៈការពិភាក្សាក្នុងសិក្ខាសាលា លោក Mazyrin បាននិយាយថា ទំនាក់ទំនងការទូតដើមឫស្សីមិនត្រឹមតែជាវិធីសាស្រ្តប្រតិបត្តិការការទូតរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាជម្រើសនយោបាយត្រឹមត្រូវក្នុងបរិបទបច្ចុប្បន្ន ហើយគោលនយោបាយនេះបង្ហាញពីការខិតខំប្រឹងប្រែងស្រាវជ្រាវ និងច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ