ទស្សនាវដ្តី Time ប្រកាសបញ្ជីឈ្មោះឥស្សរជនទាំង ១០០ ដែលមាន ឥទ្ធិពលបំផុតនៅលើពិភពលោកឆ្នាំ​ ២០២០

(VOVWORLD) - ទស្សនាវដ្តី Time បានចាត់ចំណាត់ថ្នាក់ឥស្សរជនទាំង ១០០ តាម ៥ ក្រុម ដូចជា៖ ក្រុមមនុស្សឈានមុខគេ ក្រុមសិល្បៈករ ក្រុមអ្នកដឹកនាំ ក្រុមមនុស្សធំសម្បើម និងក្រុមមនុស្សនិមិត្តរូប។ 
ទស្សនាវដ្តី Time ប្រកាសបញ្ជីឈ្មោះឥស្សរជនទាំង ១០០ ដែលមាន ឥទ្ធិពលបំផុតនៅលើពិភពលោកឆ្នាំ​ ២០២០ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ រ៉យទ័រ)

នៅថ្ងៃទី ២៣ ខែកញ្ញា ទស្សនាវដ្តី Time របស់អាមេរិក បានប្រកាសពីបញ្ជីឈ្មោះ ឥស្សរជនទាំង ១០០ ដែលមាន ឥទ្ធិពលបំផុតនៅលើពិភព លោកឆ្នាំ ២០២០។ ទស្សនាវដ្តី Time បានចាត់ចំណាត់ថ្នាក់ឥស្សរជនទាំង ១០០ តាម ៥ ក្រុម ដូចជា៖ ក្រុមមនុស្សឈានមុខគេ ក្រុមសិល្បៈករ ក្រុមអ្នកដឹកនាំ ក្រុមមនុស្សធំសម្បើម និងក្រុមមនុស្សនិមិត្តរូប។ ក្នុងក្រុមអ្នកដឹកនាំ នៃ បញ្ជីឈ្មោះឥស្សរជនទាំង ១០០ នាក់នោះ មានវត្តមាន ឥស្សរជនល្បីឈ្មោះលើឆាកនយោបាយពិភពលោកដូចជាប្រធានាធិបតីអាមេរិក លោក Donald Trump  លោក Joe Biden បេក្ខជនប្រធានាធិបតីអាមេរិក ប្រធានរដ្ឋចិនលោក  Xi Jinping អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ជាដើម។ ក្នុងក្រុមមនុស្ស ឈានមុខគេ នៃ បញ្ជីឈ្មោះឥស្សរជនទាំង ១០០ នាក់នោះមានវត្តមាន លោក Truong Yong Chan។ លោកគឺជាអ្នកវិទ្យាសាស្ត្រដំបូងគេនៅលើពិភពលោកដែលបានបង្កើត ផែនទីហ្សែនវីរុស SARS-CoV-2 ដែលបណ្ដាលឲ្យកើតមានជំងឺកូវីដ ១៩ កាលពីខែមករាកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ