ទាហានឆ័ត្រយោងអាមេរិក៣០០នាក់ទៅកាន់អ៊ុយក្រែនដើម្បីហ្វឹកហ្វឺនទ័ពអង្គរក្ស

ទាហានឆ័ត្រយោងអាមេរិក៣០០នាក់ទៅកាន់អ៊ុយក្រែនដើម្បីហ្វឹកហ្វឺនទ័ពអង្គរក្ស - ảnh 1
ទាហានអ៊ុយក្រែននៅLugansk - រូបថត: EPA


(VOVworld)- ទាហានឆ័ត្រយោងអាមេរិក៣០០នាក់ទៅកាន់អ៊ុយក្រែនដើម្បីហ្វឹក
ហ្វឺនទ័ពអង្គរក្ស។​ ចំពោះកាយវិការនេះ ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី ១៧មេសា
បានព្រមានថា ការដែលទានហានឆ័ត្រយោងចំនួន៣០០នាក់នេះ មានវត្តមាន
នៅអ៊ុយក្រែន ដើម្បីបង្ហាត់ឲ្យកម្លាំងទ័ពអង្គរក្សអ៊ុយក្រែន ប្រឆាំងនឹង ពួកឧទ្ទាម នឹងបង្កាត់ភ្លើងសម្រាប់ជំលោះថ្មី និងនាំមកនូវការបង្ហូរឈាមនៅភាគខាងកើត
អ៊ុយក្រែន។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា  ទាហានឆ័ត្រយោងអាមេរិកទៅកាន់អ៊ុយក្រែនពុំមែនដើម្បីគោលដៅសន្តិភាព
ឡើយ ហើយកំពុងបង្កការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ។ ម៉ូស្គូរចាត់ទុកថា ផែនការ
នេះរបស់អាមេរិក ជាការរំលោភច្បាស់លាស់ទៅលើកិច្ចព្រមព្រៀងឈប់បាញ់
ក្រុង Minsk ក្នុងនោះមានលក្ខខ័ណ្ឌគឺកងទ័ពបរទេសត្រូវដកចេញពីអ៊ុយក្រែន
ទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ