ទំហំ​ពាណិជ្ជកម្មរុស្ស៊ី-ចិនឈានដល់កំណត់ត្រា ជាង ២៤០ពាន់លានដុល្លារ​កាលពីឆ្នាំមុន

(VOVWORLD) - កាលពីថ្ងៃទី ១២ ខែមករា អគ្គនាយកដ្ឋានគយរបស់ចិនបានប្រកាសទិន្នន័យដែលបង្ហាញថា ទំហំពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីកាលពីឆ្នាំ២០២៣ បានឈានដល់កំណត់ត្រា ២៤០,១១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៦.៣% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។

យោងតាមអគ្គនាយកដ្ឋានគយរបស់ចិន បានឱ្យដឹងថា កាលពីឆ្នាំ២០២៣ប្រទេសចិនបាននាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ីក្នុងទំហំទឹកប្រាក់ ១១០,៩៧ ពាន់លានដុល្លារ កើនឡើង ៤៦.៩% បើធៀបនឹងឆ្នាំ ២០២២ ខណៈដែលការនាំចេញពីរុស្ស៊ីទៅកាន់ប្រទេសចិនមានចំនួន ១២៩,១៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,៧% បើធៀបនឹងឆ្នាំ២០២២។ ដោយឡែកក្នុងខែធ្នូឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់២១,៩ពាន់លានដុល្លារ។

មុននោះ មេដឹកនាំរុស្ស៊ី និងចិនបានកំណត់ភារកិច្ចក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេរដងរវាងប្រទេសទាំងពីរ ដោយនាំទំហំពាណិជ្ជកម្មពី ១០០ ពាន់លានដុល្លារ/ឆ្នាំ នៅឆ្នាំ ២០១៨ ឡើងដល់ ២០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនក្នុងរយៈពេល១១ខែដើមឆ្នាំ២០២៣ បានសម្រេចលើសពីគោលដៅ ២០០ ពាន់លានដុល្លារអាមេរិក ប៉ុន្តែឈានដល់កម្រិត២១៨,៧ពាន់លានដុល្លារ កើនឡើង ២៦,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ