ធនាគារ FED បើកំហរអំពីលទ្ធភាពដំឡើងអត្រាការប្រាក់បន្តមុនដំណាច់ឆ្នាំ២០១៨

(VOVWORLD) -ការដែលមន្រ្តីធនាគារកណ្តាលរបស់សហរដ្ឋ អាមេរិកជឿជាក់ថាការដំឡើងអត្រាការប្រាក់នឹងប្រព្រឹត្តិទៅក្នុងពេលឆាប់ៗនេះបន្ថែមទៀត ដើម្បីពង្រឹងលទ្ធភាពធនាគារ Fed ក្នុងការបង្កើនអត្រាការប្រាក់នៅខែក្រោយ។
ធនាគារ FED បើកំហរអំពីលទ្ធភាពដំឡើងអត្រាការប្រាក់បន្តមុនដំណាច់ឆ្នាំ២០១៨ - ảnh 1 ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (FED)

យោងតាមកំណត់ហេតុនៃកិច្ចប្រជុំគោលនយោបាយ នាថ្ងៃទី៧និងថ្ងៃទី៨ខែវិច្ឆិការបស់គណៈកម្មាធិការទីផ្សារបើកទូលាយសហរដ្ឋអាមេរិក (FOMC) ដែលជាភ្នាក់ងារកំណត់គោលនយោបាយរបស់ធនាគារ FED បានប្រកាសនាថ្ងៃទី ២៩ ខែវិច្ឆិកា ដោយអះអាងថា មន្ត្រីរបស់ FED ភាគច្រើនបានឯកភាពលើផែនការ ប្រក្រតីភាពជាជំហានៗនូវគោលនយោបាយរូបិយវត្ថុនៅតែសមស្រប។ មន្ត្រីភាគច្រើនជឿជាក់ថាការដំឡើងអត្រាការប្រាក់មួយនឹងត្រូវបានអនុវត្តនាពេលឆាប់ៗនេះប្រសិនបើព័ត៌មានស្តីពីទីផ្សារពលករនិងអតិផរណានាពេលខាងមុខមានភាពសមស្របនិងខ្ពស់ជាងការរំពឹងទុករបស់ Fed នាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ