ធនាគារ Standard Chartered ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងទទួលបានកំណើន ៣%

(VOVWORLD) - នាថ្ងៃទី ២៣ ខែកក្កដា ធនាគារ Standard Chartered បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវពិភពលោក ប្រចាំត្រីមាសទី ២  ឆ្នាំ ២០២០ ដែលមានចំណងជើងថា “The aftershock”។ 

នៅក្នុងរបាយការណ៍នេះ Standard Chartered បានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងទទួលបានកំណើន ៣% ក្នុងឆ្នាំ ២០២០ និងជាកម្រិតកំណើនទាបបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែតម្រូវការពិភពលោកចុះខ្សោយផងដែរ។

លោក Chidu Narayanan សេដ្ឋវិទូតំបន់អាស៊ី ធនាគារ Standard Chartered Bank បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមគ្រោងនឹងងើបឡើងវិញនៅឆមាសទី ២ នៃឆ្នាំនេះជាពុំខាន។ សូមគូសបញ្ជាក់ថា វៀតណាមឈរលំដាប់ទី ២ ក្នុងអាស៊ាន ទាក់ទងនឹងការពឹងផ្អែកទៅលើសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីប្រទេសសិង្ហបុរីប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ