ធនាគារជាតិសន្យាមិនកែសម្រួលអត្រាប្ដូរប្រាក់ឡើយ

ធនាគារជាតិសន្យាមិនកែសម្រួលអត្រាប្ដូរប្រាក់ឡើយ - ảnh 1
ធនាគាររដ្ឋបានព្យាករណ៍ជាមុននូវការធ្លាក់ចុះនៃប្រាក់យ័ន (រូបថត៖ Getty Images)

(VOVworld) - ក្នុងលិខិតផ្ញើរដល់ស្ថាប័នសារព័ត៌មាននាយប់ថ្ងៃទី២៤ សីហា ទេសា
ភិបាលរងធនាគារជាតិលោកស្រី Nguyen Thi Hong បានអះអាងថា ធនាគារជាតិនឹង
មិនអនុវត្តការកែសម្រួលអត្រាប្ដូរប្រាក់ថែមទៀតឡើយហើយនឹងអនុវត្តគ្រប់វិធាន
ការដើម្បីធ្វើឲ្យអត្រាប្ដូរប្រាក់និងទីផ្សាររូបីយប័ណ្ណមានស្ថិរភាពតាំងពីពេលនេះដល់
ចុងឆ្នាំ២០១៥ក៏ដូចជាប៉ុន្មានខែដើមឆ្នាំ២០១៦។លោកស្រី Nguyen Thi Hong បាន
ថ្លែងថា ធនាគាររដ្ឋបានព្យាករណ៍ជាមុននូវបំរ៉ែបំរួល ទាំងការធ្លាក់ចុះនៃប្រាក់យ័ន
និងលទ្ធភាពដែលនាយកដ្ឋានផ្ទុកបម្រុងសហរដ្ឋអាមេរិក (Fed) កែសម្រួលអត្រា
ការប្រាក់ទៀតផង។ធនាគារជាតិបានអះអាងថា វិធានការនេះបានបង្កើតកម្លាំង
ប្រកួតប្រជែងនៃប្រាក់វៀតណាមដុងដើម្បីឆ្លើយតបនឹងបំរ៉ែបំរួលនៃ ទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ