ធនាគារពិភពលោកជួយដោះស្រាយអសន្តិសុខស្បៀងអាហារនៅអាហ្វ្រិក

(VOVWORLD) - ធនាគារពិភពលោក (WB) បានប្រកាសកាលពីថ្ងៃទី ២២ ខែមិថុនាថា គេបាន អនុម័តលើកម្មវិធីក្នុងតម្លៃ ២,៣ ពាន់លាន ដុល្លាអាមេរិក ដើម្បីជួយប្រទេសនៅអាហ្វ្រិក ខាងកើត និងខាងត្បូង ប្រយុទ្ធប្រឆាំងនឹងអសន្តិសុខស្បៀងអាហារ។ 

ធនាគារពិភពលោកជួយដោះស្រាយអសន្តិសុខស្បៀងអាហារនៅអាហ្វ្រិក	 - ảnh 1កុមារនៅ Beledweyne ប្រទេសសូម៉ាលី។ (រូបថត៖ AFP/TTXVN)
កញ្ចប់ថវិកានេះ នឹងជួយពង្រឹងសមត្ថភាពស្ដារឡើងវិញនៃប្រព័ន្ធស្បៀងអាហារក្នុងតំបន់ ក៏ដូចជា សមត្ថភាពដោះស្រាយបញ្ហាអសន្តិសុខស្បៀងអាហារដែលកាន់តែកើនឡើង។ លោក Hafez Ghanem អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាហ្វ្រិកខាងកើត និងអាហ្វ្រិកខាងត្បូង បានឲ្យដឹងថា នេះគឺជាសកម្មភាពពហុវិស័យដំបូងបង្អស់ របស់ធនាគារពិភពលោកនៅក្នុងតំបន់ ក្នុងគោលដៅកាត់បន្ថយចំនួនប្រជាជនដែល ទទួលរងអសន្តិសុខស្បៀងអាហារនៅអាហ្វ្រិកខាងកើត និងខាងត្បូង។ បច្ចុប្បន្ននេះ ប្រជាជនជិត ៣០ លាននាក់នៅប្រទេសម៉ាដាហ្គាស្ការ និងអេត្យូពី ដែលកំពុងប្រឈម នឹងអសន្តិសុខស្បៀងដោយសារគ្រោះរាំងស្ងួត នឹងក្លាយជាគោលដៅអាទិភាពចម្បង ក្នុងវគ្គដំបូងនៃគម្រោងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ