ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមកសាងរបាយការណ៍ចំនួនប្រជាជន ទស្សនៈវិស័យដល់ឆ្នាំ២០៣៥

ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមកសាងរបាយការណ៍ចំនួនប្រជាជន ទស្សនៈវិស័យដល់ឆ្នាំ២០៣៥ - ảnh 1

(VOVworld) - នាថ្ងៃទី១១ កញ្ញា នៅជំនួបធ្វើការជាមួយប្រធានគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan នាយិការធនាគារ
ពិភពលោកប្រចាំនៅវៀតណាមលោកស្រី Victoria Kwa Kwa បានឲ្យដឹងថា ក្នុងឆ្នាំ
២០១៤ ប្រធានធនាគារពិភពលោកបានអញ្ជើញមកកាន់វៀតណាម ដោយឯកភាព
កសាងរបាយការណ៍ចំនួនប្រជាជនវៀតណាមទស្សនៈវិស័យដល់ឆ្នាំ២០៣៥
ហើយនាបច្ចុប្បន្នកំពុងកសាងរបាយការណ៍ទាំងនោះក្រោមការដឹកនាំរបស់ឧបនា
យករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam។ធនាគារពិភពលោកនឹងសហការយ៉ាង
ស្អិតរមួតជាមួយវៀតណាមដើម្បីសំរេចរបាយការណ៍ដាក់ជូនរដ្ឋាភិបាលវៀត
ណាម។លោកស្រី Kwa Kwa បានលើកច្បាស់ថា៖ របាយការណ៍ចំនួនប្រជាជន
ទស្សនៈវិស័យដល់ឆ្នាំ២០៣៥គឺសែនសំខាន់ណាស់ មិនត្រឹមតែចំពោះ ធនាគារ
ពិភពលោកប្រចាំនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះធនាគារពិភពលោក
ប្រចាំនៅអាមេរិកទៀងផង។ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ វៀតណាមបានអនុវត្ត
កំណែ ទម្រង់ហើយទទួលបានការអភិវឌ្ឍន៍សេដ្ឋកិច្ចល្អ។បញ្ហាត្រូវយកចិត្តទុក
ដាក់នោះគឺធ្វើយ៉ាង ម៉េចដើម្បីវៀតណាមអាចបន្តជោគជ័យនេះ ក្នុងការអភិវឌ្ឍន៍
ក្នុងរយៈពេល២០ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ