ធនាគារពិភពលោកវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមបានផ្លាស់ប្តូរជាវិជ្ជមាន

(VOVWORLD) - នាថ្ងៃទី ១២ ខែវិច្ឆិកា ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមបានប្រកាសព្រឹត្តប័ត្រព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។ 

តាមនោះ WB បានទទួលស្គាល់ថា សេដ្ឋកិច្ចវៀតណាមមានការផ្លាស់ប្តូរជាវិជ្ជមាន។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មនិងការលក់រាយសរុបនៃទំនិញប្រើប្រាស់ និងសេវាកម្មបានប្រសើរឡើង ថ្វីត្បិតតែមិនទាន់បានស្តារឡើងដល់កម្រិតដែលត្រូវបានទទួលស្គាល់មុនការផ្ទុះជំងឺរាតត្បាតក្នុងខែមេសា ឆ្នាំ ២០២១ ក៏ដោយ។ យោងតាមអ្នកជំនាញរបស់ WB វៀតណាមកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរយៈពេលអនុវត្តន៍វិធានការរក្សាគម្លាតសង្គមក្នុងរយៈពេលដ៏វែង  ប៉ុន្តែការវិវឌ្ឍន៍ជាវិជ្ជមានដែលបានសង្កេតឃើញនៅក្នុងតុលាបានបង្ហាញថាស្ថានភាពសេដ្ឋកិច្ចនឹងបន្តប្រសើរឡើង ហើយកំណើននឹងបង្កើនល្បឿននៅក្នុងប៉ុន្មានខែខាងមុខនេះជាពុំខាន។ រាល់ការអន្តរាគមន៍អំពីគោលនយោបាយសារពើពន្ធនឹងមានប្រសិទ្ធភាព ក្នុងនោះមានការលើកលែងពន្ធនិងការជំរុញពន្លឿនការអនុវត្តគម្រោងវិនិយោគសាធារណៈ និងការផ្តល់ជំនួយសង្គមដល់អ្នកដែលត្រូវការជំនួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ