ធនាគារពិភពលោកអនុម័តលើកញ្ចប់ប្រាក់កម្ចីជួយឧបត្ថម្ភ កែលម្អ​សេវាកម្ម​សុខាភិបាលនៅវៀតណាម

(VOVWORLD) -គម្រោងវិនិយោគទុន ផ្លាស់ប្ដូរសេវាកម្ម សុខាភិបាលមូលដ្ឋាននេះនឹងជួយសម្រួល គិលានដ្ឋានថ្នាក់ឃុំអាចគ្រប់គ្រងល្អជាងនូវប្រភេទជម្ងឺមិនឆ្លង ព្រមទាំងបង្កើនតួនាទីត្រួតពិនិត្យលើជម្ងឺឆ្លង និងផ្ដល់សេវាកម្មថែទាំស្ត្រី ទារក និងកុមារ។
ធនាគារពិភពលោកអនុម័តលើកញ្ចប់ប្រាក់កម្ចីជួយឧបត្ថម្ភ កែលម្អ​សេវាកម្ម​សុខាភិបាលនៅវៀតណាម - ảnh 1 កែលម្អសេវាកម្មសុខាភិបាលនៅវៀតណាម

នាថ្ងៃទី ២០ ខែមិថុនា ធនាគារពិភពលោកប្រចាំនៅវៀតណាម គណៈនាយកប្រតិបត្តិធនាគារពិភពលោក ទើបនឹងអនុម័តលើកញ្ចប់ប្រាក់កម្ចី ដែលមានតម្លៃ ៨០ លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភវៀតណាមកែលម្អគុណភាព និងបង្កើនការទាក់ទងផ្ទាល់ជាមួយសេវាកម្មសុខាភិបាលមូលដ្ឋាននៅខេត្តចំនួន ១៣ (Hà Giang, Bắc Kạn, Yên Bái, Sơn La, Hòa Bình, Quảng Bình, Quảng Trị, Quảng Ngãi, Ninh Thuận, Long An, Trà Vinh, Hậu Giang, Bạc Liêu)។ លោក Ousmane Dione នាយកជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាមបានឲ្យដឹងថា ទោះបីជាការទាក់ទង់ផ្ទាល់ជាមួយសេវាកម្មសុខភិបាលមូលដ្ឋាន និងស្ថានភាពសុខភាពរបស់ប្រជាជនវៀតណាមត្រូវបានកែលម្អជាច្រើនក៏ដោយ ប៉ុន្តែក្រុមជនជាតិភាគតិច និងក្រុមមនុស្សនៅតំបន់ព្រៃភ្នំ តំបន់ឆ្ងាយដាច់ស្រយាលនៅតែឱនថយ។

គម្រោងវិនិយោគទុន ផ្លាស់ប្ដូរសេវាកម្ម សុខាភិបាលមូលដ្ឋាននេះនឹងជួយសម្រួល គិលានដ្ឋានថ្នាក់ឃុំអាចគ្រប់គ្រងល្អជាងនូវប្រភេទជម្ងឺមិនឆ្លង ព្រមទាំងបង្កើនតួនាទីត្រួតពិនិត្យលើជម្ងឺឆ្លង និងផ្ដល់សេវាកម្មថែទាំស្ត្រី ទារក និងកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ