ធនាគារពិភពលោកអនុម័តលើ​ប្រាក់កម្ចីចំនួន ១,៥​ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmygal នាថ្ងៃទី ២៧ ខែមីនា បានឲ្យដឹងថា អ៊ុយក្រែនហៀបនឹងទទួលបានប្រាក់កម្ចីចំនួន ១,៥ ពាន់លានដុល្លារអាមេរិកដែលធានាដោយចក្រភពអង់គ្លេសនិងជប៉ុន ពីធនាគារពិភពលោក (WB) ។

យោងតាមលោក Shmygal ក្នុងចំណោមទឹកប្រាក់សរុប ១,៥ ពាន់លានដុល្លារអាមេរិកនេះ   ប្រហែល ៩៨៤ លានដុល្លារត្រូវបានកៀងគរដោយប្រទេសជប៉ុន ខណៈដែលចក្រភពអង់គ្លេសបានកៀរគរចំនួន ៥១៦ លានដុល្លារ។

ធនាគារពិភពលោកអនុម័តលើ​ប្រាក់កម្ចីចំនួន ១,៥​ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន - ảnh 1ទីស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN

រដ្ឋាភិបាលអ៊ុយក្រែនគ្រោងនឹងមានឱនភាពថវិកាជាកំណត់ត្រាចំនួន ៤៣,៩ ពាន់លានដុល្លារនៅឆ្នាំនេះ ហើយមានផែនការទូទាត់ឱនភាពភាគច្រើនជាមួយនឹងជំនួយហិរញ្ញវត្ថុពីដៃគូលោកខាងលិច។ រដ្ឋាភិបាលអ៊ុយក្រែនបានទទួលស្គាល់ថា គេនឹងមិនអាចរ៉ាប់រងការចំណាយលើវិស័យការពារជាតិដោយគ្មានម្ចាស់ជំនួយលោកខាងលិចទេ ហើយប្រទេសនេះនឹងជួបការលំបាកក្នុងការទូទាត់សុខុមាលភាពសង្គម និងប្រាក់ខៃសាធារណៈដោយគ្មានជំនួយហិរញ្ញវត្ថុនោះ។ ទន្ទឹមនឹងនេះ សេចក្តីព្រាងច្បាប់នៅក្នុងសភាអាមេរិកទាក់ទងនឹងជំនួយបន្ថែមដល់អ៊ុយក្រែនត្រូវជាប់គាំងអស់រយៈពេលជាង ៤ ខែមកហើយ។

កាលពីខែកុម្ភៈកន្លងទៅ បណ្តាមេដឹកនាំសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកញ្ចប់ជំនួយសេដ្ឋកិច្ចដែលមានតម្លៃ ៥០ ពាន់លានអឺរ៉ូ (ច្រើនជាង ៥៤ ពាន់លានដុល្លារអាមេរិក) សម្រាប់អ៊ុយក្រែន។ ទឹកប្រាក់ខាងលើត្រូវបានបែងចែកក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។ រដ្ឋាភិបាលអ៊ុយក្រែននឹងប្រើប្រាស់កញ្ចប់ជំនួយនេះ ដើម្បីបើកប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរដ្ឋការ រក្សាប្រតិបត្តិការរបស់ភ្នាក់ងាររដ្ឋាភិបាល និងគាំទ្រប្រព័ន្ធសុខុមាលភាពសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ