ធនាគាររដ្ឋចាំបាច់ត្រូវបន្តបង្កភាពងាយស្រួលដល់ប្រជាជននិងអង្គភាពអាជីវកម្ម

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តីបានក្រើនរំលឹកថ្នាក់ដឹកនាំ ធនាគាររដ្ឋ នាពេលខាងមុខ ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ដល់ការ ងារកែទម្រង់រដ្ឋបាល ដោយចាត់ទុកនេះជាកម្លាំងចលករនិងដំណោះ ស្រាយដើម្បីសម្រេចរាល់គោលដៅដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍផ្នែកធនាគារវៀតណាមដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០។ 
ធនាគាររដ្ឋចាំបាច់ត្រូវបន្តបង្កភាពងាយស្រួលដល់ប្រជាជននិងអង្គភាពអាជីវកម្ម - ảnh 1 ទីស្នាក់ការធនាគាររដ្ឋវៀតណាម។ (រូបថត៖ TTXVN)

នាថ្ងៃទី៥ ធ្នូ អញ្ជើញថ្លែងនៅសន្និសីទតាមអនឡាញបូកសរុបការ អនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលរដ្ឋដំណាក់កាល២០១១- ២០២០ តម្រង់ ទិសដៅដំណាក់កាល២០២១-២០៣០ របស់ធនាគាររដ្ឋវៀតណាម ឧប នាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh ប្រធានគណៈកម្មការរដ្ឋាភិ បាលទទួលបន្ទុកការងារកែទម្រង់រដ្ឋបាល បាន វាយតម្លៃថា ធនាគាររដ្ឋវៀតណាមជាស្ថាប័នមួយក្នុងចំណោមស្ថាប័នឈាន មុខគេក្នុងការកាត់បន្ថយ ធ្វើឲ្យសាមញ្ញនូវបែបបទរដ្ឋបាល និងលក្ខខណ្ឌ វិនិយោគ-ធ្វើអាជីវកម្ម។ លោកឧបនាយករដ្ឋមន្រ្តីបានក្រើនរំលឹកថ្នាក់ដឹកនាំ ធនាគាររដ្ឋ នាពេលខាងមុខ ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ដល់ការ ងារកែទម្រង់រដ្ឋបាល ដោយចាត់ទុកនេះជាកម្លាំងចលករនិងដំណោះ ស្រាយដើម្បីសម្រេចរាល់គោលដៅដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍផ្នែកធនាគារវៀតណាមដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០។ ទន្ទឹមនេះ បន្តផ្ដោតសំខាន់ទៅលើការបង្ហើយក្របខ័ណ្ឌគតិយុត្ត យន្តការ គោលនយោបាយឲ្យស្របទៅតាមទំនៀមទំលាប់ ស្ដង់ដារអន្តរជាតិ កសាង ប្រព័ន្ធច្បាប់ធនាគារយ៉ាងពេញលេញ ទំនើប សំដៅឆ្លើយតបឲ្យបានល្អជាង នឹងការងារអភិបាលកិច្ចចំពោះសកម្មភាពធនាគារនិងរូបិយវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ