ធនាគាររដ្ឋវៀតណាមខិតខំទទួលបានកំណើនឥណទានឆ្នាំ២០១៧ចំនួន១៨%

(VOVworld) - ធនាគាររដ្ឋវៀតណាមបានប្រកាសថា ក្នុងឆ្នាំ២០១៧នឹងខំប្រឹង
ប្រែង ទទួលបានកំណើនឥណទានចំនួន១៨%។ស្ដីអំពីកញ្ចប់ឥណទានក្នុងតំលៃពី
៥០ដល់៦០លានលានដុងសំរាប់ផ្នែកកសិកម្មនោះ ធនាគាររដ្ឋកំពុងស្រាវជ្រាវវិធី
សាស្ត្រអនុវត្តន៍។លោកស្រី Nguyen Thi Thuy Hanh អនុប្រធាននាយកដ្ឋានផ្នែកឥណ
ទាន បណ្ដាផ្នែកសេដ្ឋកិច្ច ចំណុះធនាគាររដ្ឋបានឲ្យដឹងថា៖
“ក្នុងឆ្នាំ២០១៧ ធនាគាររដ្ឋបន្តប្រតិបត្តិគោលនយោបាយឥណទានតាមទិស
គ្រប់គ្រងទ្រង់ទ្រាយឥណទានឲ្យបានសមស្រប មានសុវត្ថិភាព ប្រសិទ្ធភាព បង្ក
ភាពងាយស្រួលសំរាប់អង្គភាពអាជីវកម្មក្នុងការខ្ចីទុន ហើយប្រមូលផ្ដុំឥណទាន
សំរាប់ វិស័យអាទិភាពតាមការបញ្ជាណែនាំរបស់រដ្ឋាភិបាល។ធនាគាររដ្ឋនឹង
បញ្ជាណែនាំឲ្យធនាគារពាណិជ្ជកម្មនានាបន្តអនុវត្តន៍កម្មវិធីឥណទានចំពោះផ្នែក
វិស័យជា ប្រៀបខ្លាំង សហការយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នទាក់ទិននានា
សំដៅដោះ ស្រាយការលំបាកសំរាប់ប្រជាជននិងអង្គភាពអាជីវកម្មនៅខេត្តក្រុង
ភាគកណ្ដាលទាំង៤ និងតំបន់ផ្សេងៗទៀតដែលជួបប្រទះការលំបាកដោយសារ
គ្រោះធម្មជាតិ ហើយ បង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តន៍កម្មវិធីឥណទាន
គោលនយោបាយសំរាប់គ្រួសារក្រីក្រទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ