ធានាគារអភិវឌ្ឍន៍អាស៊ីបន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម
![ធានាគារអភិវឌ្ឍន៍អាស៊ីបន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_03_08/ngan hang phat trien chau a tiep tuc dau tu phat trien co so ha tang vn.jpg) |
ធានាគារអភិវឌ្ឍន៍អាស៊ីបន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម |
(VOV)_នាថ្ងៃទី៨មិនា ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី ប្រចាំនៅវៀតណាម បានរៀប
ចំសន្និសីទកាសែតមួយដើម្បីពិភាក្សាអំពីរបាយការណ៍សំខាន់ៗដែលទើបនឹងបានប្រ
កាស ដោយប្រធានបទ៖ បំពេញតម្រូវការអំពីហេដ្ឋារចនាសម្ព័ន្ធនៅទ្វីបអាស៊ី ក៏ដូច
ជាការជួយឧបត្ថម្ភអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម។ ថ្លែងមតិនៅទីនេះ
លោក Bambang Susantono នាយករងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអោយដឹង
ថា៖ របាយការណ៍ថ្មីដែលបាន ADB ប្រកាសនាពេលថ្មីៗនេះ បានប្រមូលផ្តុំទៅលើតម្រូវ
ការអំពីហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យគមនាគមន៍ ថាមពល ទូរគមនាគមន៍ ផ្គត់ផ្គង់
ទឹកនិងអនាម័យ។ នេះជាវិស័យគន្លឹះដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រី
ក្រ។ លោក៏បានក្រើនរំលឹកគោលនយោបាយដើម្បីបណ្ដាប្រទេសជាសមាជិកធនាគារ
អភិវឌ្ឍន៍ទ្វីបអាស៊ី ដែលក្នុងនោះមានវៀតណាម អាចកាត់បន្ថយគំលាត ក្នុងការវិនិ
យោគហេដ្ឋារចនាសម្ព័ន្ធ៕