ធនាគារអភិវឌ្ឍន៍អាស៊ីសហការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សម្រាប់ឆ្នាំ ២០២១-២០២៥ និងក្នុងរយៈពេល ១០ ឆ្នាំខាងមុខទៀត ដើម្បីជួយវៀតណាមជំរុញការអភិវឌ្ឍន៍

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី   វៀតណាម  Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយនាយក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម លោក Andriu Jep-fri ។
ធនាគារអភិវឌ្ឍន៍អាស៊ីសហការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សម្រាប់ឆ្នាំ ២០២១-២០២៥ និងក្នុងរយៈពេល ១០ ឆ្នាំខាងមុខទៀត ដើម្បីជួយវៀតណាមជំរុញការអភិវឌ្ឍន៍ - ảnh 1 លោកនាយករដ្ឋមន្រ្តី   វៀតណាម  Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយនាយក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម លោក Andriu Jep-fri (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោក Nguyen Xuan Phuc  បានលើកឡើងយ៉ាងច្បាស់ថាប្រទេសវៀតណាមមានដាក់ចេញគោលការណ៍អនុវត្តគោលដៅពីរទន្ទឹមគ្នា ពោលគឺបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងជំរុញផលិតកម្មនិងអាជីវកម្មផង។ វៀតណាមគាំទ្រទស្សនៈរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការវាយតម្លៃចំពោះការព្យាករណ៍កំណើនរបស់វៀតណាមនៅឆ្នាំនេះ។ នាពេលខាងមុខលោកនាយករដ្ឋមន្រ្តីវៀតណាម បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រដល់ការកសាងយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមសម្រាប់ឆ្នាំ ២០២១-២០២៥ ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាថែមទៀតក្នុងដំណើរការ អភិវឌ្ឍន៍និងអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូរបស់ប្រទេសជាតិសម្រាប់ដំណាក់កាលថ្មី (ឆ្នាំ២០២១-២០២៥) ផងដែរ។

រីឯខ្លួនវិញ នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅវៀតណាមលោក Andriu Jep-fri បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋាភិបាលវៀតណាមបានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយធនាគារអភិវឌ្ឍន៍អាស៊ីក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏កំពុងតែផ្តោតលើការគាំទ្រដល់វិស័យសហគ្រាសឯកជន ដើម្បីបង្កើតបរិយាកាសអំណោយផលក្នុងការទាក់ទាញការវិនិយោគខាងឯកជនកាន់តែច្រើនថែមទៀតទៅក្នុងដំណើរការអភិវឌ្ឍន៍នៃភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ