ធានាសន្តិសុខថាមពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) -  ដើម្បីធានាបាននូវសន្តិសុខថាមពល មតិយោបល់បានលើកឡើងថា ច្បាប់អគ្គិសនីគួរតែត្រូវបានធ្វើវិសោធនកម្ម ដើម្បីសម្រួលដល់ការទាក់ទាញទុនវិនិយោគសម្រាប់សង្គមទាំងមូល ប្រតិបត្តិការប្រព័ន្ធបញ្ចូលថាមពលកកើតឡើងវិញ និងការអភិវឌ្ឍទីផ្សារអគ្គិសនី។

ធានាសន្តិសុខថាមពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៃវេទិកា  “សន្តិសុខថាមពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” 

វេទិកា “សន្តិសុខថាមពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” មានគោលបំណង អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តមជ្ឈឹម ស្តីពីការកំណត់ទិសដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលជាតិ រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រៀបចំឡើងនៅថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២០ នៅទីក្រុងហាណូយ។

យោងតាមលោក Nguyen Van Vy អនុប្រធានសមាគមថាមពលវៀតណាម ក្នុងដំណាក់កាល ២០២០ - ២០៥០ ប្រព័ន្ធថាមពលរបស់វៀតណាមនឹងឆ្លងកាត់ការផ្លាស់ប្តូរដ៏ជ្រាលជ្រៅមួយ ពោលគឺ ពីការពឹងផ្អែកទៅលើប្រេងឥន្ធនៈផូស៊ីលភាគច្រើនទៅជាថាមពលកកើតឡើងវិញ និងអនុវត្តន៍អគ្គិសនីកម្មទូលំទូលាយ ខណៈពេលដែលបង្កើនភាពបត់បែនរបស់ប្រព័ន្ធទាំងស្រុង។

ដើម្បីធានាបាននូវសន្តិសុខថាមពល រាល់មតិយោបល់បានលើកឡើងថា ច្បាប់អគ្គិសនីគួរតែត្រូវបានធ្វើវិសោធនកម្ម ដើម្បីសម្រួលដល់ការទាក់ទាញទុនវិនិយោគសម្រាប់សង្គមទាំងមូល ប្រតិបត្តិការប្រព័ន្ធបញ្ចូលថាមពលកកើតឡើងវិញ និងការអភិវឌ្ឍទីផ្សារអគ្គិសនី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ