ធានាសន្សំសំចៃ បង្ការប្រឆាំងអំពើពុលរលួយ ខ្ជះខ្ជាយក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណះ

(VOVWORLD) -បន្តរៀបវារះសម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាម នីតិកាលទី១៤ នាព្រឹកថ្ងៃទី២៩ឧសភា បណ្ដាសមាជិកសភាបានស្ដាប់ លោក Phan Van Sau អគ្គអធិការកិច្ចរដ្ឋាភិបាលអធិប្បាយអំពីការពិនិត្យឡើងវិញគំរោងច្បាប់ប្តឹងតវ៉ា(ធ្វើវិសោធនកម្ម)
ធានាសន្សំសំចៃ បង្ការប្រឆាំងអំពើពុលរលួយ ខ្ជះខ្ជាយក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណះ - ảnh 1

ធានាសន្សំសំចៃ បង្ការប្រឆាំងអំពើពុលរលួយ ខ្ជះខ្ជាយក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណះ

(VOV)_បន្តរៀបវារះសម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាម នីតិកាលទី១៤ នាព្រឹកថ្ងៃទី២៩ឧសភា បណ្ដាសមាជិកសភាបានស្ដាប់ លោក Phan Van Sau អគ្គអធិការកិច្ចរដ្ឋាភិបាលអធិប្បាយអំពីការពិនិត្យឡើងវិញគំរោងច្បាប់ប្តឹងតវ៉ា(ធ្វើវិសោធនកម្ម)។ 

          ក៏ក្នុងព្រឹកថ្ងៃដដែល រដ្ឋសភាបានស្ដាប់របាយការណ៍អធិប្បាយអំពីការទទួលយក កែទម្រង់គំរោងច្បាប់គ្រប់គ្រង ប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ (ធ្វើវិសោធនកម្ម)។ តាមរបាយការណ៍នេះ មតិជាច្រើនបានឯកភាពធ្វើវិសោធនកម្មនិង ប្តូរឈ្មោះច្បាប់គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ទៅជាច្បាប់គ្រប់គ្រងប្រើប្រាស់ទ្រព្យសម្បត្តិសាធារណះ។ លោក Nguyen Van Canh សមាជិកសភាមណ្ឌលខេត្ត Binh Dinh បានអោយដឹងថា៖

          “ ពិសេស ចំពោះទ្រព្យសម្បត្តិជាសិទ្ធិប្រើប្រាស់ដីធ្លី ទ្រព្យសម្បត្តិតភ្ជាប់ជាមួយដី គឺត្រូវកំណត់អោយបានច្បាស់ថា៖ប្រើប្រាស់ទ្រព្យសម្បត្តិនេះដើម្បីធ្វើអាជីវកម្ម ឬយ៉ាងម៉េចដើម្បីកំណត់អំពីពេលវេលា ។ ទ្រព្យសម្បត្តិជិតនឹងមណ្ឌលរដ្ឋបាល គឺការធ្វើអាជីវកម្ម តភ្ជាប់មិនបានជះឥទ្ធិពលដល់សកម្មភាពប្រចាំថ្ងៃរបស់ស្ថាប័នរដ្ឋបាលទាក់ទិននានា។”

          ក្នុងកិច្ចប្រជុំ នារសៀលថ្ងៃដដែល បណ្ដាសមាជិកសភាបានស្ដាប់របាយការណ៍ ស្ដីអំពីការកែទម្រង់ ធ្វើវិសោធនកម្មគំរោងច្បាប់ទេសចរណ៍ (ធ្វើវិសោធនកម្ម) និងពិភាក្សាអំពីគំរោងច្បាប់នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ