ធុរកិច្ចហូឡង់និងវៀតណាម សហការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពតំបន់ដីសណ្ដទន្លេ Cuu Long

(VOVWORLD) - កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១៨ រវាងធុរកិច្ចវៀតណាម និងហូឡង់ត្រូវបានចុះហត្ថលេខានៅវេទិកាធុរកិច្ចតំបន់ ដីសណ្តរទន្លេ Cuu Long លើកទី៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២១ មីនា នៅទីក្រុងហូជីមិញ។

ធុរកិច្ចហូឡង់និងវៀតណាម សហការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 1កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១៨ រវាងវៀតណាម និងហូឡង់ត្រូវបានចុះហត្ថលេខានៅវេទិកាធុរកិច្ចតំបន់ដីសណ្តទន្លេ Cuu Long នាព្រឹកថ្ងៃទី ២១ ខែមីនា (រូបថត៖ Ngoc Xuan/VOV)

យោងតាមឯកសារដែលបានចុះហត្ថលេខា ភាគីទាំងពីរនឹងសាងសង់ សហករណ៍ចិញ្ចឹមង្គា និងត្រីប្រាខ្នាតតូចនៅខេត្ត Tra Vinh, Soc Trang, Ca Mau, និង Bac Lieu ដែលមានសមត្ថភាពប្រមូលទុន កែលម្អខ្សែសង្វាក់តម្លៃផលិតផល។ លើសពីនេះ អាជីវកម្មនៃប្រទេសទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការលើវារីវប្បកម្មដោយផ្អែកលើព្រៃកោងកាង នៅតំបន់ ដីសណ្តទន្លេ Cuu Long។  បើកដំណើរការកន្លែងចិញ្ចឹមបង្គាព្រៃកោងកាងប្រកបដោយនិរន្តរភាព។ កសាងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ ដើម្បីបំពេញតម្រូវការកើនឡើងនៃផលិតផលប្រកបដោយនិរន្តរភាពនៅអឺរ៉ុប បង្កើតឱកាសអាជីវកម្មបន្ថែមទៀតសម្រាប់ក្រុមហ៊ុនកសិកម្មហូឡង់ នៅ វៀតណាម តាមរយៈវេទិកាបច្ចេកវិទ្យាព័ត៌មានប្រកបដោយភាពច្នៃប្រឌិត។

គម្រោងសហប្រតិបត្តិការមានគោលបំណងនាំមកនូវឱកាសអាជីវកម្មថ្មី បង្កើតការងាររយៈពេលវែង និងជំរុញសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាពិសេស នាំមកនូវអត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី និងសហគមន៍ ដោយហេតុនេះ បង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យទឹក និងអាកាសធាតុរវាងវៀតណាម និងហូឡង់។ អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយកសហភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) នៅទីក្រុង Can Tho លោក Nguyen Phuong Lam បានសង្កត់ធ្ងន់ថា៖  “កិច្ចព្រមព្រៀងសហប្រតិបត្តិការទាំង១៨ សុទ្ធតែផ្តោតលើបញ្ហាបច្ចេកវិទ្យា វិស័យភស្តុភារ និងខ្សែសង្វាក់តម្លៃឧស្សាហកម្ម។ យើងពិតជាត្រូវការកិច្ចសហប្រតិបត្តិការមិនត្រឹមតែនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយអាជីវកម្មក្រៅតំបន់  នៅក្នុងប្រទេសវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងប្រទេសហូឡង់ ដែលជាប្រទេសមានបទពិសោធន៍ច្រើនក្នុងការដោះស្រាយលើបញ្ហាទឹកនិងដើម្បីជួយតំបន់ដីសណ្តទន្លេ Cuu Long អភិវឌ្ឍន៍លើវិស័យកសិកម្ម ក៏ដូចជាភស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ”។

វេទិកានេះគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមកកាន់ វៀតណាមរបស់គណៈប្រតិភូធុរកិច្ចហូឡង់ដែលមានសមាជិកចំនួន ១៤០ នាក់ ដឹកនាំដោយលោកស្រី C.van der WalZegglink រដ្ឋមន្ត្រីក្រសួងកសិកម្ម ធម្មជាតិ គុណភាពអាហារ និងលោក Mark Harbes រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងគ្រប់គ្រងទឹកហូឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ