ធ្វើជ្រាលជ្រៅថែមទៀតទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមជាមួយបក្សកុម្មុយនិស្តចិន

ធ្វើជ្រាលជ្រៅថែមទៀតទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមជាមួយបក្សកុម្មុយនិស្តចិន - ảnh 1
លោក Dinh The Huynhនិងលោក Lieu Uan San ក្នុង
សន្និសិទ (រូបថតៈqdnd.vn)

(VOV)-នាថ្ងៃទី៧មិថុនា នៅទីក្រុងហាឡុងខេត្តQuang Ninhវៀតណាមបានប្រព្រឹត្ត ទៅសិក្ខាសាលាទ្រឹស្តីលើកទី៨រវាងបក្សកុម្មុយនិស្តវៀតណាម ជាមួយបក្សកុម្មុយ
និស្តចិនដោយប្រធានបទ“ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ចនៅវៀតណាម និងផ្ទេប្តូរបែបផែនអភិវឌ្ឍន៌សេដ្ឋកិច្ចនៅចិន”។ នៅក្នុងសិក្ខាសាលាបណ្តាតំណាង បានស្តាប់របាយការណ៌សំខាន់របស់លោក Dinh The Huynh ប្រធានក្រុមប្រឹក្សា
ទ្រឹស្តីមជ្ឈឹម និងលោក Lieu Uan San ប្រធានគណៈកម្មការ ឃោសនាមជ្ឈឹមបក្ស
កុម្មុយនិស្តចិន។ លោកDinh The Huynh អះអាងថា ៖

        “សិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរលើកនេះ មានគោលបំណងធ្វើឲ្យ
ជ្រាលជ្រៅថែមទៀតចំណេះដឹងរបស់យើងអំពីតំរូវការចំាបាច់និងទិសដៅខ្លឹម សារនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ចដែលតភ្ជាប់ជាមួយការ
ផ្លាស់ប្តូររូបសណ្ឋានកំណើននៅវៀតណាម និងផ្ទេប្តូរបែបផែនអភិវឌ្ឍន៌សេដ្ឋ
កិច្ចនៅចិន”។

        រីឯខ្លួនវិញ លោក Lieu Uan San ប្រធានគណៈប្រតិភូបក្សកុម្មុយនិស្តចិន
អះអាងថា ៖ សិក្ខាសាលាទ្រឹស្តីបានក្លាយទៅជាខ្លឹមសារ១ដ៏សែនសំខាន់របស់ យន្តការសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងបក្សទាំងពីរប្រទេសទាំងពីរវៀត
ណាម -ចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ