ធ្វើវិសោធនកម្ម បំពេញបន្ថែមច្បាប់កម្មសិទ្ធិបញ្ញាដើម្បីបម្រើកំណើនតាមទិសដៅស៊ីជម្រៅ

(VOVWORLD) - យោងតាមសមាជិករដ្ឋសភា ជាច្រើន ទ្រព្យសម្បត្តិបញ្ញាមានតម្លៃដ៏ធំធេងនៅក្នុងខឿនសេដ្ឋកិច្ចចំណេះដឹង ហើយ ជាធនធានសម្រាប់ការអភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម និងជាឧបករណ៍ប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាពរបស់សហគ្រាសនិងខឿនសេដ្ឋកិច្ចផងដែរ។ 

ធ្វើវិសោធនកម្ម បំពេញបន្ថែមច្បាប់កម្មសិទ្ធិបញ្ញាដើម្បីបម្រើកំណើនតាមទិសដៅស៊ីជម្រៅ - ảnh 1ទិដ្ឋភាពនៅសម័យប្រជុំនាព្រឹកថ្ងៃទី៣១ ខែឧសភា។ (រូបថត៖ quochoi.vn)
នាព្រឹកថ្ងៃទី ៣១ ឧសភា សមាជិករដ្ឋសភាដែលចូលរួមសម័យប្រជុំលើកទី ៣ នៃរដ្ឋសភានីតិកាលទី ១៥ បានពិភាក្សានៅសាលប្រជុំអំពីសេចក្តីព្រាងធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់កម្មសិទ្ធិបញ្ញា។ យោងតាមសមាជិករដ្ឋសភា ជាច្រើន ទ្រព្យសម្បត្តិបញ្ញាមានតម្លៃដ៏ធំធេងនៅក្នុងខឿនសេដ្ឋកិច្ចចំណេះដឹង ហើយជាធនធានសម្រាប់ការអភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម និងជាឧបករណ៍ប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាពរបស់សហគ្រាសនិងខឿនសេដ្ឋកិច្ចផងដែរ។ ក្រោយរយៈ ពេល ១៧ ឆ្នាំចាប់តាំងពីច្បាប់កម្មសិទ្ធិបញ្ញាត្រូវបានចេញផ្សាយកាលពីឆ្នាំ២០០៥មក  បរិបទបច្ចុប្បន្នបានផ្លាស់ប្តូរច្រើន។ វៀតណាមមិនមែនត្រឹមតែជាអ្នកប្រើប្រាស់កម្មសិទ្ធិ បញ្ញាសុទ្ធសាធទៀតហើយ ប៉ុន្តែកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងទៅជាអ្នកបង្កើតទ្រព្យសម្បត្តិ នេះសម្រាប់បម្រើគំរូកំណើនតាមទិសដៅស៊ីជម្រៅទៀតផង។ នៅសម័យប្រជុំពិភាក្សា លោក Hoang Thanh Tung ប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភាបានឲ្យដឹងថា៖
“សេចក្តីព្រាងច្បាប់នេះ ទាក់ទងនឹងសន្ធិសញ្ញាអន្តរជាតិជាច្រើនដែល វៀតណាមជាសមាជិក ក្នុងនោះមានមាត្រាស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិពាក់ព័ន្ធដល់ វិស័យការពារកម្មសិទ្ធិឧស្សាហកម្ម ពូជដំណាំ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជំនាន់ថ្មីមួយចំនួន ដែលវៀតណាមបានចូលជាសមាជិកនាពេលថ្មីៗនេះ ដូចជា CPTPP និង EVFTA ជាដើម។ ដូច្នេះហើយ វាពិតជាពិបាកណាស់ដើម្បីតាក់តែងច្បាប់ ឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្ដែងរបស់វៀតណាម ទាញយកអត្ថប្រយោជន៍ពី កាលានុវត្តភាពដែលកិច្ចព្រមព្រៀងនាំមកជូន ព្រមទាំងជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យា។ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏សំដៅធ្វើស្ថាប័នភាវូបនីយកម្មនូវសេចក្តីសម្រេចចិត្តនៃ មហា សន្និបាតបក្សលើកទី១៣ ក្នុងនោះដាក់ចេញភារកិច្ចបន្តកែលម្អច្បាប់ ជាពិសេស ច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា ដើម្បីជំរុញនវានុវត្តភាព ជួយឲ្យសម្មភាពនេះឈានទៅរក ទំនៀមទំលាប់ល្អៗនៃពិភពលោក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ