ធ្វើវិសោធនកម្មក្របខ័ណ្ឌកម្មវិធីជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

ធ្វើវិសោធនកម្មក្របខ័ណ្ឌកម្មវិធីជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ធ្វើវិសោធនកម្មក្របខ័ណ្ឌកម្មវិធីជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (vietnamplus.vn)

        Vovworld-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើ​
ឯកសារ​ធ្វើវិសោធនកម្មក្របខ័ណ្ឌកម្មវិធីជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួល​អាកាស
​​ធាតុ។ តាមនោះកម្មវិធីជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ​បន្ត​បាន
អនុវត្តពីឆ្នាំ២០១៤ដល់២០២០ដោយមានប្រភពទុនភាគច្រើនគឺប្រភព​ទុនជួយ
ឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ ODA កម្ចីអនុគ្រោះឬ ODA ឥតសំណងដោយ​បណ្ដា
ស្ថាប័នសហប្រតិបត្តិការអភិវឌ្ឍន៍។ គោលដៅជាក់ស្ដែងរបស់កម្មវិធី​ ​គឺជួយ
ឧបត្ថម្ភអនុវត្តភារកិច្ចនៃយុទ្ធសាស្ត្រជាតិអំពីបំរ៉ែបំរួលអាកាសធាតុ យុទ្ធសាស្ត្រ
កំណើនបៃតងនិងយុទ្ធសាស្ត្ររបស់ផ្នែកសេដ្ឋកិច្ចនានាដែលទាក់​ទិនដល់បំរ៉ែ
បំរួលអាកាសធាតុ។ លើមូលដ្ឋានបណ្ដាសកម្មភាពគោល​នយោបាយ​មានចរិត
លក្ខណៈយុទ្ធសាស្ត្រនោះ កម្មវិធីនឹងប្រមូលផ្ដុំសំដៅ​ម្ចាស់ការ​ទប់ទល់នឹងគ្រោះ
ធម្មជាតិនិងពិនិត្យអាកាសធាតុធានាសន្តិសុខទឹកនិង​ស្បៀងអាហារក្នុង
កាលៈទេសៈបំរ៉ែបំរួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ