នឹងដាក់ជូនមជ្ឈឹមសេចក្ដីសម្រេចចិត្តថ្មីអំពីកសិកម្ម កសិករនិងជនបទ

(VOVWORLD) - អង្គប្រជុំបានស្រាយបំភ្លឺបញ្ហាជាច្រើនពាក់ព័ន្ធដល់ប្រភពធនធានវិនិយោគ ដីធ្លី ហិរញ្ញវត្ថុ ធានារ៉ាប់រង; ការជំពាក់ជំពិនក្នុងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ ប្ដូរឌីជីថលនៅតាមតំបន់នីមួយៗ ព្រមទាំងដាក់ចេញដំណោះស្រាយសម្រាប់ផ្លាស់ប្ដូរថ្មី ផលិតកម្ម សំដៅជំនះពុះពារលើស្ថានការណ៍ផលិតកម្មខ្នាតតូច ខ្វះការតភ្ជាប់ ផង ដែរ។

នឹងដាក់ជូនមជ្ឈឹមសេចក្ដីសម្រេចចិត្តថ្មីអំពីកសិកម្ម កសិករនិងជនបទ - ảnh 1គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមជួបធ្វើការជាមួយបណ្ដាខេត្តក្រុងអំពីការអនុវត្តសេចក្ដីសម្រេចចិត្តលេខ២៦។ (រូបថត៖ tuoitre.vn)
នារសៀលថ្ងៃទី៨ ខែធ្នូ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានរៀបចំកិច្ចប្រជុំតាម ទម្រង់អនឡាញជាមួយគណៈកម្មាធិការបក្សខេត្ត Dong Nai An Giang និងគណៈកម្មា ធិការបក្សទីក្រុង Can Tho អំពីស្ថានការណ៍អនុវត្តនិងបូកសរុបសេចក្ដីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈឹម (នីតិកាលទី១០) អំពីកសិកម្ម កសិករ ជនបទ។
អង្គប្រជុំបានស្រាយបំភ្លឺបញ្ហាជាច្រើនពាក់ព័ន្ធដល់ប្រភពធនធានវិនិយោគ ដីធ្លី ហិរញ្ញវត្ថុ ធានារ៉ាប់រង; ការជំពាក់ជំពិនក្នុងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ ប្ដូរឌីជីថលនៅតាមតំបន់នីមួយៗ ព្រមទាំងដាក់ចេញដំណោះស្រាយសម្រាប់ផ្លាស់ប្ដូរថ្មី ផលិតកម្ម សំដៅជំនះពុះពារលើស្ថានការណ៍ផលិតកម្មខ្នាតតូច ខ្វះការតភ្ជាប់ ផង ដែរ។
ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Duy Hung បានសង្កត់ធ្ងន់ថា កសិកម្ម កសិករ ជនបទគឺជាភារកិច្ចយុទ្ធ សាស្ត្ររបស់បក្សទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល។ នាពេលខាងមុខ ចាំបាច់ ត្រូវអភិវឌ្ឍន៍កសិកម្មអេកូឡូស៊ី ទំនើប ដោយអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ រៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងខ្លាំងក្លាដើម្បីសម្រេចបានតម្លៃបន្ថែមខ្ពស់ជាងទៀត។
លោក Nguyen Duy Hung ចាត់ទុកថា ចាំបាច់ត្រូវបន្តកសាងជួរកសិករដ៏ អារិយ្យធម៌ ក្នុងបិរបទនៃការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកទេសដ៏ខ្លាំងក្លាដូចបច្ចុប្បន្ន; កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទិន្នន័យ ឌីជីថល បង្កលក្ខណៈងាយស្រួល សម្រាប់កសិករនៅជនបទចូលប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងវិស័យកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ